អានតួអត្ថបទ
វៀតណាម-រុស្ស៊ី

ទស្សនកិច្ច​លោក​អគ្គលេខា​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម​នៅ​រុស្ស៊ី

អគ្គ​លេខា​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម លោក Nguyen Phu Trong ដែល​ល្ងាច​ម្សិលម៉្ងៃ បាន​អញ្ជើញ​មក​ដល់​ម៉ូស្គូ​ក្នុង​បរិបទ​ទស្សនកិច្ច​ផ្លូវការ​នៅ​រុស្ស៊ី ថ្ងៃ ២៥ វិច្ឆិកា​នេះ ជួប​ចរចា ដាច់​ពី​គ្នា​នៅ​ឯ​និវេសនដ្ឋាន​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​ជាយ​ក្រុង Sochi មាត់​សមុទ្រ​ខ្មៅ ជាមួយ​លោក​ប្រធានាធិបតី​ពូទីន ផង និង​លោក​នាយក​រដ្ឋមន្ត្រី​មេដវេដេវ ផង។  

អគ្គលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong  ពិភាក្សាជាមួួយលោកពូទីននៅវិមាននៅn Sochiថ្ងៃ២៥វិច្ឆិកា២០១៤
អគ្គលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ពិភាក្សាជាមួួយលោកពូទីននៅវិមាននៅn Sochiថ្ងៃ២៥វិច្ឆិកា២០១៤ REUTERS/Alexei Druzhinin
ផ្សាយពាណិជ្ជកម្ម

តាម​ដែល​វិមាន​ក្រេមឡាំង​ប្រកាស​ឲ្យ​ដឹង​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ​កិច្ចចរចា រវាង​អគ្គលេខា មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម លោក Nguyen Phu Trong និង​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន គឺ​ញ្ហាសមិទ្ធិ គម្រោង​រួម​ធំៗ​របស់​ប្រទេស​ទាំង​ពិ​​ក្នុង​វិស័យ​ជីក​បូម​ឧស្ម័ន​និង​ប្រេងឆៅ វិស័យ​ថាមពល​បរមាណូ សហប្រតិបត្តិការ​ផលិត​ផ្នែក​ឧស្សាហកម្ម ព្រម​ទាំង​ការ​ពង្រីក​ទំនាក់​ទំនង​ផ្នែក​វប្បធម៌​និង​មនុស្សធម៌។

ប្រាកដណាស់​ដែល អ្នក​ដឹកនាំ​ទាំង​ពីរ លើក​យក​ទៅ​ពិភាក្សា​ជា​សាច់ការ គឺ អំពី​ទស្សនៈ​វិស័យ​​នៃ​ការ​ស៊ី​ជម្រៅ​តទៅទៀត ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​វៀតណាម​និង​រុស្ស៊ី​នៅ​តាមទិ​ស​អភិវឌ្ឍន៍​ការ​ព្រមព្រៀងគ្នា​ទាំង​អម្បាលម៉ាន ដែល​មាន​សម្រេច​បាន ជា​លទ្ធផល​នៃ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន នៅ​វៀតណាម​មួយ​ឆ្នាំ​មុន​គឺ​កាលពី​ថ្ងៃ​១២​វិច្ឆិកា​ឆ្នាំ​២០១៣។ គូ​ភាគី ក៏​ផ្ទៀងផ្ទាត់​គោល​ជំហរ​ប្រទេស​ខ្លួន​ចំពោះ​បញ្ហា​ប្រកប​ដោយ​បច្ចុប្បន្នភាព​នៃ​ស្ថានការណ៍​អន្តរជាតិ។

អំពី​ជំនួប​លោក Nguyen Phu Trong ជា​មួយ​លោក នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​មេដវេដេវ អង្គភាព ព័ត៌មាន​រដ្ឋាភិបាល​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា ប្រធានបទ​ចម្បង​គឺ​ប៉ះ​លើ ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី បូក​ទាំង​ការ​ពង្រីក​ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម ដែល​បច្ចុប្បន្ន មាន​ទឹក​ប្រាក់​៣.៩០០ លាន​ដុល្លារ​ឲ្យ​ក្នុង​ឆ្នាំ​ក្រោយ​ឆ្នាំ​២០១៥ វាត់ដល់​៧.០០០​លាន​ដុល្លារ​តែ​ម្តង។ នៅ​តាម​មុខ​ព្រួញ​នេះ គូភាគី ពិភាក្សា​ទៅ​លើ​អនាគត​កិច្ច​ព្រមព្រៀង ស្តីអំពី​”តំបន់ពាណិជ្ជកម្ម​សេរី” រវាង​មួយ​ចំណែក​គឺ​វៀតណាម​និង​មួយ​ចំណែក​ទៀត គឺ “សហភាព​ពន្ធគយ” ដែល​មាន ៤​ប្រទេស​ទៅ​ហើយ​ជា​សមាជិក​គឺ​រុស្ស៊ី​បេឡារុស្សី​កាហ្សាក់ស្ថាន អារមេនី។ 

ដោយហេតុថា លោក​នាយក​រដ្ឋមន្ត្រីមេដវេដេវ ជា​ប្រធាន​នៃ​បក្ស​កាន់​អំណាច​នៅ​រុស្ស៊ី ក្រោម ឈ្មោះ​ថា “ប្រទេស​រុស្ស៊ី​រួមធ្លុង​មួយ”​ដែល​មាន​អសនៈ​ភាគ​ច្រើន​ដល់​ទៅ ២៣៨ លើ ៤៥០ អសនៈ​ ប្រចាំ​ក្នុង​សភា​ឌូម៉ា បាន​ជា​សាច់រឿង​មួយ​ទៀត​នៃ​កិច្ចចរចា​របស់​គាត់ ជាមួយ​លោក Nguyen Phu Trong ជា​អគ្គលេខា​មជ្ឈឹម​បក្ស​កុម្មុយនិស្ត បក្ស​កាន់​អំណាច​នៅ​វៀតណាម​គឺ​បញ្ហា បំផុស​បំផុល​ទំនាក់​ទំនង​ផ្លូវ​បក្ស រវាង​គណបក្ស​ទាំង​ពីរ​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ