ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT
អាស៊ី

ប្រាក់​បំណុល​ក្នុង​ពិភពលោក​កើនឡើង​លឿន ចាប់តាំងពី​មាន​វិបត្តិ​ឆ្នាំ ២០០៨

media  
អេក្រង់​បង្ហាញ​ប្រាក់​បំណុល​ដែល​អាមេរិក​ខ្ចី​និង​កើនឡើង​នៅ​រាល់​វិនាទី

ពិភពលោក​កំពុង​ជាប់​ប្រាក់បំណុល​កាន់តែច្រើន មិនព្រម​ថយ​ចុះ​ទាល់តែសោះ តាំងពី​មាន​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ ២០០៨​មក។ យោងតាម​ការសិក្សា​មួយ​របស់​អ្នកសេដ្ឋវិទូ នៃ​វិទ្យាស្ថាន​McKinsey Global ដែល​ចេញផ្សាយ កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ៥ កុម្ភៈ ប្រាក់បំណុល​កើនឡើង​មួយ​ជា​បួន របស់​ប្រទេស​ចិន ដែល​ជា​មហាសេដ្ឋកិច្ច​ពិភពលោក​ទីពីរ នឹង​អាច​គំរាមកំហែង​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល។

 

តាំងពី​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ ២០០៨ ប្រទេស​សេដ្ឋកិច្ច​សំខាន់ៗ នៅក្នុង​ពិភពលោក​នាំគ្នា​រត់​ទៅ​រក​ខ្ចី​បំណុល​បន្ថែម កាន់តែ​ច្រើន។ ការសិក្សា​របស់​វិទ្យាស្ថាន​ McKinsey Global បាន​បង្ហាញថា ប្រាក់បំណុល​បាន​កើនឡើង នៅគ្រប់​កន្លែង មិនថា នៅ​តាម​ស្ថាប័ន​រដ្ឋ ក្រុមហ៊ុន​ឯកជន ឬ​មេផ្ទះ។ តាម ការគន់គូរ​ជាក់ស្តែង​របស់​អ្នកសេដ្ឋវិទូ ក្នុង​រយៈពេល ៧​ឆ្នាំ ប្រាក់បំណុល​ក្នុង​ពិភពលោក​បាន​កើន​ឡើង ១៧%នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ប្រមាណ ៥៧ ០០០ ពាន់​លាន​ដុល្លារ។ ជារួម ប្រាក់បំណុល​ពិភពលោក​ឆ្នាំ ២០១៤ ស្មើ​នឹង​២៨៦% នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប គឺ​កើនឡើង ប្រមាណ​២៣​% បើប្រៀបធៀប​នឹង​ឆ្នាំ ២០០៧។

 
តាម​ការសិក្សា​របស់​វិទ្យាស្ថាន ខាងលើ ប្រទេស​ដែល​មាន​តួលេខ​ជាប់បំណុល​កាន់តែច្រើន ភាគច្រើន​ជា​ប្រទេស​អ្នកមាន។ ប្រទេស​ដែល​នាំមុខ​គេ ខាង​រត់​ទៅ​រក​ខ្ចី​បំណុល​បន្ថែម មាន​ប្រទេស​អៀរឡង់ សិង្ហបុរី ក្រិក និង​ព័រទ័រហ្កាល់ ជាដើម។ វាជារឿង​ធម្មតា ដែល​ប្រទេស​នីមួយៗ​ត្រូវ​ជាប់បំណុល​គេ ដើម្បី យក​ប្រាក់​បង្វិល​ ទៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច ក្នុង​ស្រុក។ នៅក្នុង​ពិភពលោក ជប៉ុន​ជា​ប្រទេស​ដែល​ជាប់ប្រាក់​បំណុល​ច្រើនជាងគេ គឺ​ប្រមាណ​២៣៤%​នៃ​ផលិតផល​ក្នុង​ស្រុក។ ប្រាក់បំណុល​ច្រើន​អណេក​របស់​រដ្ឋាភិបាល​ជប៉ុន មិន​សូវ​ជា​ក្តីព្រួយបារម្ភ​ប៉ុន្មាន​សម្រាប់​អ្នកសេដ្ឋកិច្ច ព្រោះ ថា ម្ចាស់​បំណុល​របស់​រដ្ឋាភិបាល​ជប៉ុន គឺ​ប្រជាជន​ជប៉ុន​ខ្លួនឯង ដែល​ផ្តល់​ប្រាក់​កំចី​ក្នុង​អត្រាការប្រាក់​ទាប។
 
អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកសេដ្ឋកិច្ច​បារម្ភ​ខ្លាំងនោះ គឺ​ប្រាក់​កំចី បាន​កើនឡើង ដល់​ទៅ ៤​ដង នៅក្នុង​ប្រទេស​ចិន ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មី។ ការកើនឡើង យ៉ាងលឿន នៃ​ប្រាក់​បំណុល​ក្នុង​វិស័យ​ឯកជន ចិន ជាពិសេស នៅ​ថ្នាក់​តំបន់​របស់​ចិន ត្រូវ​អ្នកសេដ្ឋវិទូ​ចាត់ទុក​ជា​ការគំរាមកំហែង​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ចិន ដែល​ជា​កម្លាំង​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​សកល។
 
ជារួម ការកើនឡើង​នៃ​ប្រាក់​បំណុល ឬ​ការមាន​ប្រាក់​បំណុល​តិចតួច គឺ​សុទ្ធ​តែ​ជា​សញ្ញា​មិន​ល្អ​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក។ អ្នកសេដ្ឋវិទូ​របស់​វិទ្យាស្ថាន McKinsey Global​បាន​លើក​ឧទាហរណ៍​ករណី​របស់​ប្រទេស​បារំាង ដែល​មាន​បង្កើន​ប្រាក់​បំណុល ដល់​ទៅ​៦០% នៅក្នុង​ពេល​ដែល​អាល្លឺម៉ង់ មាន​ត្រឹម​តែ​៨%។ សញ្ញា​មិនល្អ​ព្រោះថា បំណុល​ដែល​បារាំង​មាន​ភាគច្រើន ជា​បំណុល​សាធារណៈ គឺ​រដ្ឋ​ជាប់បំណុល​កាន់តែច្រើន ចំណែក​នៅ​អាល្លឺម៉ង់​វិញ ការរត់រក​ទៅ​រក​ប្រាក់​កំចី​មាន​តិចតួច អាច​បង្ហាញថា អាល្លឺម៉ង់​កំពុង​ខ្វះការវិនិយោគ​ថ្មីៗ។
 
 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ