អានតួអត្ថបទ
បទសម្ភាស

លោក​អាត់ ធន់៖​និយោជក​ត្អួញ​ថា​កម្មករ​នៅ​កម្ពុជា​មិន​គោរព​លក្ខ​ខណ្ឌ​ការងារ និង​មាន​តំលៃ​ខ្ពស់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​នេះ មាន​ការ​ប្រជុំ​ជជែក​គ្នា​មួយ ដែល​រៀប​ចំ​ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​បញ្ជា​ទិញ​ចំនួន ៧ ពីសហជីព​ជាង ១០​សំខាន់​ៗ​ក្នុង​វិស័យ​កាត់ដេរ សហជីព​អន្តរជាតិ អង្គការ​អន្តរជាតិ​ខាង​ការងារ ILO រួមទាំង​តំណាង​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា។ កិច្ច​ប្រជុំ បាន​ផ្តោត​សំខាន់​លើ​ការ​រក​លទ្ធភាព​ដើម្បី​តម្លើង​ប្រាក់​ឈ្មួល ដល់​កម្មករនិយោជិត ក្នុងវិស័យ​កាត់ដេរ ឲ្យ​មាន​ជីវភាពរស់នៅសមរម្យ។ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (ស៊ីខៅឌូ) បាន​បញ្ជាក់​ក្នុងនាទីភ្ញៀវប្រចាំថ្ងៃឆ្លើយ​តប​នឹងសំណួរ​របស់ ​សួង សុខភារី ថា​កិច្ច​ពិភាក្សានេះ មាន​សារៈសំខាន់ច្រើន​ណាស់​សម្រាប់វិស័យ​រោងចក្រនៅកម្ពុជា ដូចជាអាចបង្កើន​តំលៃ​ទិញ និង​ធ្វើ​ឲ្យ​ការបញ្ហាទិញ​ផលិត​ផល​ក្នុង​វិស័យកាត់ដេរនៅកម្ពុជា មានផែន​ការ​ច្បាស់លាស់។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ