ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
អាស៊ី

​អាហ្វហ្គានីស្ថាន៖ ​ភេរវកម្ម​អត្តឃាត​ ផ្ទុះពីរ​កន្លែង ប្រឆាំង​នឹង​ការ​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី ស្លាប់​ជិត​៥០នាក់​

media  
ការ​ផ្ទុះ​គ្រាប់បែក​អត្តឃាត​ លើកទី​មួយ នៅ​ Charikar ក្នុង​ខែត្រ Parwan ចម្ងាយប្រហែល​មួយ​ម៉ោង​ពី​រដ្ឋធានី។​ Reuters

នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ពីថ្ងៃ​អង្គារ ទី​១៧កញ្ញា ការ​វាយ​ប្រហារ​ភេរវកម្មបំផ្ទុះ​គ្រាប់​បែក​​អត្តឃាត​ ចំនួន​២គ្រាប់ បាន​សម្លាប់​មនុស្ស អស់​ជិត​៥០នាក់។  ក្រោយ​កើត​ហេតុសោក​នាដកម្ម​នេះ ក្រុម​ឧទ្ទាម​តាលីបង់ បាន​ចេញ​សេចក្តីប្រកាស​​អះអាង​ថា​ជា​ស្នាដៃ​របស់​ខ្លួន និង​ពន្យល់ទៀត​ថា ពួក​គេ​ធ្វើ​បែបនេះ គឺ​ដើម្បីប្រឆាំង​នឹង​ការ​រៀបចំ​ការ​បោះឆ្នោតប្រធានាធិបតី។ 

ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត មាន​ពីរ​កន្លែងផ្សេងគ្នា។​ លើកទី១ គឺផ្ទុះ​នៅជិត​​កន្លែង​ត្រួត​ពិនិត្យ​មនុស្ស​ចេញចូល​ ដើម្បី​ស្តាប់យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​របស់​ប្រធានាធិបតី នៅខេត្ត​​ភាគ​ខាង​កើត​ប្រទេស​។ យ៉ាង​ហោច​ មនុស្ស​នាក់​ស្លាប់បាត់បង់​ជីវិត (២៦នាក់) និង​រងរបួសជាច្រើន​នាក់​ តែលោក​ប្រធានាធិបតី Ashraf Ghani គ្មានរបក​ស្បែក​បន្តិច​ឡើយ​។

ប្រហែល​ជា​មួយ​ម៉ោង​ក្រោយ​ការ​ផ្ទុះគ្រាប់បែក​ទីមួយ​ ​គ្រាប់បែកអត្តឃាត​ទី២ បានបំផ្ទុះឡើង​​នៅកណ្តាលទី​​ក្រុង​កាប៊ូលតែម្តង។ មា​នស្លាប់មនុស្ស​​ជាង២០នាក់ ក្នុង​នោះ​មាន​កងកម្លាំង​រក្សាសន្តិសុខចំនួន​​៦នាក់ផង ត្រូវ​ដាច់​ជីវិត​​ ក្រៅពីនោះ មាន​ក្មេង​ៗ​និង​ស្ត្រី ដែល​រងរបួស​ ជិត​៤០នាក់​ផ្សេងទៀត។ នេះបើតាមការរបាយការណ៍បឋម​​​របស់​ ក្រសួង​មហាផ្ទៃអាហ្វហ្គានីស្ថាន។​

ការ​បំផ្ទុះ​គ្រាប់​បែកអត្តឃាត​ និងអំពើ​​ភេរវកម្ម ​នៅ​អាហ្វហ្គានីស្ថាន កើត​មា​នជា​បន្តបន្ទាប់​នៅ​ក្នុង​ខែ​កញ្ញា​នេះ បើ​តាម​អ្ន​កសង្កេតការណ៍​នៅទីនោះ​ គឺ​មាន​មូលហេតុ​ ចំនួន​ពីរ​ជា​ចម្បង​។

ទីមួយ ច្បាស់​ណាស់ គឺ​ដោយសារតែ​ពួក​ក្រុម​ឧទ្ទាម​តាលីបង់​ ​មិន​ព្រម​ឯកភាព​ចូល​រួម​ការ​បោះឆ្នោត​ជាតិ ជ្រើសរើស​ប្រធានាធិបតី។ ការ​បោះឆ្នោត​នេះ​នឹង​​ត្រូវ​រៀបចំ​ធ្វើ​នៅចុង​ខែ​កញ្ញា​នេះ។

ហើយ​ទីពីរ គឺដោយសាតែការ​ចរចា​រក​សន្តិភាព​ត្រូវ​បរាជ័យ​ បន្ទាប់ពី​លោកប្រធានាធិបតីអាមេរិក​ ​ដូណាល់​ត្រាំ បដិសេធ​ទាត់​ចោល​ការ​ជួប​ចរចា​ជាមួយ​ក្រុម​ថ្នាក់​ដឹកនាំតាលីបង់ កាលពីពេល​ថ្មីៗនេះ​។ ជាការ​កត់​សម្គាល់ នៅ​​ដើមសប្តាហ៍​នេះ ទាហាន​អាមេរិក​កាំង​ម្នាក់ ក៏​ត្រូវ​ស្លាប់​នៅក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​ដែរ​ ខណៈ​ពេល​ដែល​គាត់​កំពុង​បំពេញ​បេសកម្ម​ ក៏​ប៉ុន្តែ​ហេតុភេទ​លម្អិត មិនត្រូវបានគេ​ទម្លាយ​ឱ្យដឹង​សោះ៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ