អានតួអត្ថបទ
អ៊ីស្ត្រាអែលនិងប៉ាឡេស្ទីន

​ខួប​១០០ឆ្នាំ នៃ​សេចក្តី​ប្រកាស​បង្កើតរដ្ឋ​អ៊ីស្ត្រាអែល

ថ្ងៃ​ព្រហស្បតិ៍ ទី​២វិច្ឆិកា​នេះ គឺ​ជាថ្ងៃ​គម្រប់​ខួប​១០០ឆ្នាំ នៃ​សេចក្តី​ប្រកាស​ Balfour ដែល​ជា​មូលដ្ឋាន​សំខាន់​បង្កើត​រដ្ឋអ៊ីស្ត្រាអែល។ ដោយ​សំអាង​លើសេចក្តី​ប្រកាស​នេះហើយ ទើប​អ៊ីស្ត្រាអែល​បាន​ប្រកាស​ឯករាជ្យ។​ ថ្ងៃនេះ​ សេចក្តី​ប្រកាស Balfour មាន​អាយុ​១​សត​វត្សរ៍ទៅហើយ ក៏ប៉ុន្តែ ប្រទេស​អ៊ីស្ត្រាអែល និង​ប៉ាឡេស្ទីន នៅតែ​បែង​ចែកទឹក​ដី​​គ្នា​មិន​ដាច់ ហើយ​និង​បាន​កំពុង​បន្ត​សង្គ្រាម​បែក​ហួរ​គ្នា​រហូត​មក​ទល់​សព្វ​ថ្ងៃ។

លោក  Athur Balfour បានសរសេរថា«ត្រូវបង្កើតផ្ទះជាតិមួយ នៅ តំបន់ប៉ាឡេស្ទីន សម្រាប់ជនជាតិជ្វីហ្វ»។
លោក Athur Balfour បានសរសេរថា«ត្រូវបង្កើតផ្ទះជាតិមួយ នៅ តំបន់ប៉ាឡេស្ទីន សម្រាប់ជនជាតិជ្វីហ្វ»។ © AFP
ផ្សាយពាណិជ្ជកម្ម

កាលពី​១០០ឆ្នាំ​​មុន ប្រទេស​អង់គ្លេស ​គឺជាអ្នក​កាន់​កាប់​មើល​ការ​ខុសត្រូវ ទៅ​លើទឹក​ដីតំបន់​ដើមបូព៌ា ដែល​បច្ចុប្បន្ននេះ ​គឺទឹក​ដី​អ៊ីស្ត្រាអែល​ និង​ប៉ាឡេស្ទីន។ រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស លោក Athur Balfour កាលពី​ថ្ងៃទី​២វិច្ឆិកាឆ្នាំ​១៩១៧ បាន​សរសេរ​លិខិត​មួយ ដោយ​បាន​គូស​បញ្ជាក់ថា«ត្រូវ​បង្កើត​ផ្ទះជាតិមួយ​ នៅ ​តំបន់​ប៉ាឡេស្ទីន សម្រាប់​ជនជាតិ​ជ្វីហ្វ»។ យោង​តាម​សេចក្តី​ប្រកាស​នេះហើយ ទើប​អ៊ីស្ត្រាអែល បាន​យក​ជាមូល​ដ្ឋានដ៏​​រឹង​មាំ សម្រាប់​ប្រកាស​ឯករាជ បង្កើត​រដ្ឋ​អ៊ីស្ត្រាអែល នៅ​ឆ្នាំ​១៩៤៨។

នៅ​ក្នុង​ស្មារតី​នៃ​សេចក្តីប្រកាស​នេះ គឺ​បាន​ចែង​យ៉ាង​ច្បាស់​ថា ការ​បង្កើត​ផ្ទះ​ជាតិមួយ​​សម្រាប់​ប្រជាជន​ជ្វីហ្វនោះ គឺ​មិន​ត្រូវ​ឲ្យ​ប៉ះពាល់​សិទ្ធិជន​ស៊ីវិលរបស់​ជាតិ​ប៉ាឡេស្ទីន​នោះឡើយ។ ក៏ប៉ុន្តែ នៅទីបំផុត ប្រជាជន​​ប៉ាឡេស្ទីន ប្រមាណ​ជាង​៧ម៉ឺន​៥ពាន់នាក់ ត្រូវ​បាន​គេ​បណ្តេញចេញ​។ ហើយ​រហូត​មកទល់​នឹង​សព្វ​ថ្ងៃ ​ប៉ាឡេស្ទីន នៅ​មិនទាន់​មានការ​ទទួល​ស្គាល់​ថា ជា​ប្រទេស​ជាតិ​មួយ​នៅឡើយ​ផង​។

នៅ​អង់គ្លេសថ្ងៃទី​១វិច្ឆិកា​ម្សិលមិញនេះ​ នាយករដ្ឋមន្ត្រី​អ៊ីស្ត្រាអែល បាន​ត្រូវ​ទទួលឲ្យ​​ចូលរួម​អបអរថ្ងៃ​ខួប​កំណើត​ប្រទេស​ ដោយ​លោកស្រី​នាយ​ករដ្ឋមន្ត្រីអង់គ្លេស Theresa May។ នាយករដ្ឋមន្ត្រី ប៊ែន​យ៉ាងមែន ណែនតាន់​យ៉ាហូ បាន​ថ្លែងថា​ ​អ៊ីស្ត្រាអែល មិន​អាច​បង្កើត​បាន​ឡើង បើ​គ្មា​នការ​រួបរួម​ប្រគាក​ស្នាប្រយុទ្ធតស៊ូ​របស់​ពួក​ជ្វីហ្វ ក្នុង​សង្គ្រាម​៦ថ្ងៃ ឆ្នាំ​១៩៦៧។​

ក៏ប៉ុន្តែ នៅ​ទីក្រុង​ឡុងដ៍នោះដែរ​ លោក Roderick Balfour ធនាគារិក អាយុ​៦៨ ដែល​ត្រូវ​ជា​ចៅទួត​ របស់លោកអតីត​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស Athur Balfour បាន​សម្តែង​ក្តី​សោក​ស្តាយ​ចំពោះ​ការ​អនុវត្ត​សេចក្តីប្រកាស Balfour ​នេះ។ លោកថាវា​បា​នប៉ះពាល់​ទៅដល់​ប្រជាជាតិ​​ប៉ាឡេស្ទីន។

ចំពោះ​ថ្នាក់​ដឹក​នាំ ប៉ាឡេស្ទីន វិញ បាន​លើកឡើងថា ប្រទេស​អង់គ្លេស! ជំនួស​ឲ្យ​ការ​ប្រារព្ធ​ខួប​កំណើត​នេះ ​ អង់គ្លេសគួរ​តែ​កែ​ប្រែ​កំហុស។ ពី​ចំណែក​នាយ​ករដ្ឋមន្ត្រីអង់គ្លេស Theresq May, លោកស្រី​ថា នៅ​មា​នកិច្ច​ច្រើន​ទៀត ដែលអង់គ្លេស​ត្រូវ​ធ្វើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ