អានតួអត្ថបទ
បង់ក្លាដែស

សហជីព​និង​រោងចក្រ​កាត់ដេរ​ចរចា​រក​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​កម្មករ​កាត់ដេរ

តំណាង​​ក្រុមហ៊ុន​និង​រោងចក្រ​កាត់ដេរ​បស្ចឹម​លោក រកស៊ី​នៅ​បង់ក្លាដែស​ បាន​ចាប់​ផ្តើម​ពិភាក្សា​គ្នា ស្វែង​រក​សំណង​ឱ្យ​កម្មករ​និង​គ្រួសារ​​​រងគ្រោះ​ ពី​ការ​បាក់​រលំ​ និង​អគ្គីភ័យ​ឆេះ​អាគារ​កាត់ដេរ Rana Plaza និង​ Tazreen កាលពី​ឆ្នាំមេសា​ឆ្នាំ​២០១៣ និង​ខែ​វិច្ឆិកា​ឆ្នាំ​២០១២។ ជំនួប​ប្រជុំ​ ពីរ​ថ្ងៃ​ (ថ្ងៃពុធ​និង​ព្រហស្បតិ៍នេះ) ប្រព្រឹត្ត​ទៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

អាគារ​ Rana Plaza ពេល​បាក់​រលំកាលពី​ខែ​​មេសា​២០១៣
អាគារ​ Rana Plaza ពេល​បាក់​រលំកាលពី​ខែ​​មេសា​២០១៣ REUTERS/Andrew Biraj/
ផ្សាយពាណិជ្ជកម្ម

ជំនួប​ប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​បិទទ្វារ នៅ​ការិយាល័យ​ អង្គការ​ពលកម្ម​អន្តរជាតិ (OIT) ដែល​មាន​ជំហរ​អព្យាក្រិត្យ​ក្នុង​សំណុំ​រឿង​នេះ។ កម្មវត្ថុ​នៃ​ការ​ពិភាក្សា​ផ្តោត​ទាំង​ស្រុង​ទៅ​លើ​​បញ្ហា​រក​ប្រាក់​សំណង​ សង​ជំងឺ​ចិត្ត​ដល់​កម្មករ​កម្មការិនី​និង​គ្រួសារ​រងគ្រោះ តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​មូលនិធិសំណង​នៅ​បង់ក្លាដែស និង​ការ​ពង្រឹង​អធិការកិច្ច​សុវត្ថិភាព​ការងារ​នៅ​ផ្ទាល់​កន្លែង។

សម្រាប់​ជន​គ្រោះថ្នាក់​នៅ​រងចក្រ Tazreen ​​ ក្រុមហ៊ុន​​​អឺរ៉ុប​ ​បាន​ព្រមព្រៀង​ផ្តល់​​សំណង​៤,៣លាន​អឺរ៉ូ​ តាំង​ពី​ខែ​មេសា ​(កាលណោះ​​ក្រុមហ៊ុនកាត់ដេរ​​អាមេរិក​ Walmart​ ដែល​តំណាង​ឱ្យ​ដល់​ទៅ​៤០%​នៅ​រោងចក្រ​មិន​បាន​ចូល​រួម​ប្រជុំ​ទេ)។ ​នៅ​ក្នុង​ជំនួប​ប្រជុំ​លើក​នេះ គឺ​ជា​ការ​ផ្ទៀតផ្ទាត់​ទឹកប្រាក់​សំណង​។ ប្រាក់​ទាំង​៤,៣​លាន​អឺរ៉ូ ប្រមូល​បាន​មកពី​ម្ចាស់​ក្រុមហ៊ុន​បរទេស រដ្ឋាភិបាល និង​សមាគម​និយោជក ទៅ​នឹង​ត្រូវ​ចែក​ចាយ​ដល់​ជន​រងគ្រោះ​​ និងគ្រួសារ​សព​ ទាំង​១១០​នាក់។

ទាក់ទង​នឹង​ការ​បាក់​រលំ​​អាគារ​រោង​ចក្រ​កាត់ដេរ ៩​ជាន់​ Rana Plaza ដែល​បាន​ផ្តាច់ជីវិត​កម្មករ​កាត់ដេរ​១១២៩​នាក់ កាលពី​ខែ​មេសា​ឆ្នាំ​២០១៣វិញ​ ការចរចា​កំពុង​បន្ត​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះទៀត។ តំណាង​កម្មករ​កាត់ដេរ​ពិភពលោក Industri ALL ប៉ាន់​ប្រមាណ​ថា​ប្រាក់​សំណង​ជំងឺ​ចិត្ត​ នៅ​ថ្ងៃ​អនាគត អាច​នឹង​មាន​ទំហំ​ដល់​ទៅ ៥៤​ពាន់​លានអឺរ៉ូ។

​សំណង​នេះ គ្មាន​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​អគ្គិភ័យ​និង​សុវត្ថិភាព​អាគារ​រោងចក្រ​នៅ​បង់ក្លាដែស​ទេ។ ក្រុម​ហ៊ុន​ទាំង​នោះ​ក៏​មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​ក្នុង​ការ​ពិភាក្សា​នៅទីក្រុង​ហ្សឺណែវ​នេះ​ដែរ គឺ​មាន​តែ​ក្រុមហ៊ុន​​​សម្លៀក​បំពាក់​តែ​ប៉ុណ្ណោះ។ បើ​តាម​អង្គការ​សម្លៀក​បំពាក់​ស្អាត (Clean Clothes Campaign) ដែល​​ជា​សាក្សី នៃកិច្ច​ពិភាក្សា​ ក្នុង​ចំណោម​ក្រុមហ៊ុន​ជាង ២០​ រកស៊ី​នៅ​អាគារ​Rana Plaza មានតែ​១២​ ​ បាន​ធ្វើ​ដំណើរ​មក​ក្រុង​ហ្សឺណែវ។ អង្គការ​OIT ក៏​បាន​អំពាវនាវ​ឱ្យ​ក្រុម​ហ៊ុន​ម៉ាក​Walmart Benetton Mango ​ឱ្យ​មក​ចូល​រួម​ចរចា​​នៅ​ថ្ងៃនេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ