អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ឥណ្ឌា

ឥណ្ឌា​និង​អាហ្វហ្កានីស្ថាន​បើក​សម្ពោធ​ទំនប់​វារីអគ្គិសនី​មិត្តភាព​ តម្លៃ​២៩០លាន​ដុល្លារ​

ឥណ្ឌា​និង​អាហ្វហ្កានីស្ថាន​បាន​បើកសម្ពោធ​ទំនប់វារីសាល់ឡាម៉ា Salma​​ នៅថ្ងៃសៅរ៍​ម្សិលមិញ​ នៅ​ក្រុង Hérat ភាគខាងលិច​អាហ្វហ្កានីស្ថាន ក្រោម​វត្តមាន​​ចូលរួម​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និង​ប្រធានាធិបតី​​អាហ្វហ្កា​នីស្ថាន​ លោក​អាស្រាហ្វ ហ្កានី។ ឥណ្ឌា​ចេញលុយ ២៩០លានដុល្លារ ទាំងស្រុង​ដើម្បី​​សង់​ទំនប់​វារីអគ្គិសនី​មិត្តភាព​​​​នេះឡើង។ ​​ទំនប់​វារីអគ្គិសនី​នេះ​នឹង​ផ្តល់​អគ្គិសនី​ដល់​ប្រជាជន​២៤០ ០០០គ្រួសារ​ក្នុងតំបន់។

នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi (ឆ្វេង) និងប្រធានាធិបតី​អាហ្វហ្កានីស្ថាន Ashraf Ghani ក្នុង​ពិធី​សម្ពោធ​ទំនប់វារីអគ្គិសនី​ នៅ​Herat
នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi (ឆ្វេង) និងប្រធានាធិបតី​អាហ្វហ្កានីស្ថាន Ashraf Ghani ក្នុង​ពិធី​សម្ពោធ​ទំនប់វារីអគ្គិសនី​ នៅ​Herat REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

ថ្ងៃសៅរ៍​ម្សិលមិញ នាយករដ្ឋមន្ត្រី​ឥណ្ឌា ​បានចុះ​ទៅសម្ពោធ​​ទំនប់​វារី​អគ្គសនី​​នេះផ្ទាល់ នៅ​ក្រុងហេរ៉ា ភាគខាងលិច​អាហ្វហ្កានីស្ថាន។ លោក​ណារិនដ្រា ម៉ូឌី លើកឡើងថា នេះ​ជា​​ជំហាន​ដ៏ធំធេង​របស់​អាហ្វហ្កានីស្ថាន ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការ​អភិវឌ្ឍន៍។

គម្រោងទំនប់​វារីអគ្គិសនី​មិត្តភាព​រវាង​ឥណ្ឌា​និង​អាហ្វហ្កានីស្ថា​ន​ ​​​អាច​ហៅម្យ៉ាង​ទៀតថា ទំនប់​សាល់ឡាម៉ា Salma មានតាំង​ពី​ទសវត្ស​ឆ្នាំ១៩៧០​ម្ល៉េះ ប៉ុន្តែ​ដំណើរការ​សាងសង់​យឺតយ៉ាវ​ដោយសារ​តែ​សង្គ្រាមអូសបន្លាយ​រាប់​ទសវត្ស។ ទំនប់វារី​អគ្គិសនី​នេះ នឹងផ្តល់​អគ្គិសនី​អោយ​​ប្រជាជនក្នុងតំបន់ ប្រមាណ​២សែន៤ម៉ឺនគ្រួសារ​បានប្រើប្រាស់។ ទំនប់វារីអគ្គិសនី​នេះ​ក៏ចូលរួម​ស្រោចស្រព​​ផ្ទៃដី​ប្រើប្រាស់​​ ​៨០ ០០០ ហិចតាផងដែរ។

សង្គ្រាម​៣៥ឆ្នាំ​មកនេះ បានបំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​​អាហ្វហ្កានីស្ថានធ្ងន់ធ្ងរ​។ ​ឥណ្ឌា​ជាប្រទេស​ដ៏ធំមួយ ដែល​ចូលរួម​កសាង​អាហ្វហ្កានីស្ថាន​ឡើងវិញ។ ទំនប់វារី​អគ្គិសនី​សាល់ឡាម៉ា គ្រាន់តែ​ជា​ការចាប់ផ្តើម​ប៉ុណ្ណោះ សម្រាប់​ឥណ្ឌា។ កាលពីខែ​ឧសភា​កន្លងទៅ ឥណ្ឌាបាន​​​​ចុះហត្ថលេខា ជាមួយ​អ៊ីរ៉ង់ និង​អាហ្វហ្កានីស្ថាន លើកិច្ច​ព្រមព្រៀង​អភិវឌ្ឍន៍​កំពង់ផែ​អ៊ីរ៉ង់​ ឆាបាហា ដើម្បី​ពង្រីក​ការផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​៣៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ