អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាល្លឺម៉ង់ បណ្តេញមន្ត្រីការទូតរុស្ស៊ីពីរនាក់ចេញ ហើយក្រុងម៉ូស្គូសន្យាឆ្លើយបកវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

រឿងអាស្រូវការទូត កំពុងរាលដាលក្នុងទំនាក់ទំនងរុស្ស៊ី-អាល្លឺម៉ង់។ អាជ្ញាធរអាល្លឺម៉ង់ ថ្ងៃ៤ ធ្នូ បានប្រកាស មន្ត្រីពីរនាក់នៃ ស្ថានទូតរុស្ស៊ី ក្នុងក្រុង Berlin ថាជា persona non grata ។

ប្រមុខការទូតរុស្ស៊ី  Sergei Lavrov
ប្រមុខការទូតរុស្ស៊ី Sergei Lavrov REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

មូលហេតុនៃ រឿងរ៉ាវនេះ គឺបណ្តាលមកពីឃាតកម្មពលរដ្ឋ Georgia  ដែលបានប្រព្រឹត្តទៅ ថ្ងៃ២៣សីហា ឆ្នាំនេះ ក្នុងក្រុ Berlin។  ពលរដ្ឋ Georgia នេះ ជាយុទ្ធមិត្តរបស់មេភេរវជនឆេឆេន ឈ្មោះ Bassayev និង Maskhadov ។ អាជ្ញាធរអាល្លឺម៉ង់ រមែងថ្លែងថា រុស្ស៊ី មិនសូវអើពើសហការជាមួយ ភាគីអាល្លឺម៉ង់ ក្នុងរឿងធ្វើអង្កេតឃាតកម្មនេះ ដោយមិនព្រមផ្តល់ឲ្យភាគីអាល្លឺម៉ង់នូវ ព័ត៌មានទាក់ទងនឹងឃាតកម្ម។ ទស្សនាវដ្តីអាល្លឺម៉ង់ Spiegel អះអាងថា មន្ត្រីការទូតរុស្ស៊ី២នាក់ ដែលត្រូវបណ្តេញចេញនោះ ជា ភ្នាក់ងាររបស់ស្ថាប័នឈ្លបការណ៍ក្រៅប្រទេសរុស្ស៊ី។ ស្ថានទូតរុស្ស៊ី នៅក្រុងប៊ែរឡាំង ថ្លែងថាខ្លួន “ ខកចិត្តសម្បើម“ នឹងឥរិយាបថប្រកាន់យកដោយភាគីអាល្លឺម៉ង់។ ប្រមុខការទូតរុស្ស៊ី លោក Seguei Lavrov កត់សម្គាល់ថា វិធានការជាចម្លើយបកវិញ ពិតជានឹងត្រូវចាត់ឡើង ប៉ុន្តែ ការនេះទាមទារពេលវេលា។ ចំណែក លោកស្រីនាយករដ្ឋមន្ត្រី អាល្លឺម៉ង់ Angela Merkel ថ្លែងថ្ងៃ៤ធ្នូ ពេលបិទបញ្ចប់កិច្ចប្រជុំអូតង់នៅក្រុងឡុងដ្រ៍ បានឲ្យដឹងថា គាត់ចង់ពិភាក្សាបញ្ហាបណ្តេញអ្នកការទូតរុស្ស៊ីនេះ ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ក្នុងជំនួបកំពូលចតុភាគី រុស្ស៊ី-អាល្លឺម៉ង់-បារាំង-អ៊ុយក្រែន នៅក្រុងប៉ារីស ថ្ងៃ៩ធ្នូខាងមុខ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ