អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

គម្រោងស្រាវជ្រាវអំពីប្រាជ្ញាសិប្បនិម្មិតសម្រាប់វិស័យយុត្តិធម៌

ចុះផ្សាយ​នៅ​ថ្ងៃ៖

Facebook, un réseau social «dépassé»? ប្រាជ្ញាសិប្បនិម្មិតបាននឹងកំពុងវិវឌ្ឍនិងជ្រួតជ្រាបស្ទើលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យយុត្តិធម៌ផងដែរ។ បន្តិចម្តងៗទីក្រុងម៉ុងរ៉េអាល់ ក្លាយជាទីក្រុងឈានមុខគេក្នុងការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ ប្រាជ្ញាសិប្បនិម្មិត។ នាពេលថ្មីៗនេះទៀតសោត បន្ទាប់ពីបានផ្តួចផ្តើមគំនិតបង្កើតសេចក្តីប្រកាស ទីក្រុងម៉ុងរ៉េអាល់ស្តីពីប្រាជ្ញាសិប្បនិម្មិត ទីក្រុងម៉ុងរ៉េអាល់ក៏បានផ្តួ​ចផ្តើមនូវគម្រោងស្រាវជ្រាវថ្មីមួយស្តីពី ប្រាជ្ញាសិប្បនិម្មិតសម្រាប់វិស័យយុត្តិធម៌ផងដែរ។

បណ្ឌិត ហ៊ែល សម្បត្តិ
បណ្ឌិត ហ៊ែល សម្បត្តិ hel sambath
ផ្សាយពាណិជ្ជកម្ម

n effet, le Laboratoire de cyberjustice de l’Université de Montréal a annoncé en juin dernier le partenariat de recherche dénommé « AJC » (Autonomisation des acteurs judiciaires par la cyberjustice et l’intelligence artificielle). C’est un projet visant à mettre l’intelligence artificielle (IA) au service des justiciables et des acteurs judiciaires afin d’accroître l’accès à la justice.

គួររំលឹកថាមន្ទីរពិសោធន៍ Cyberjustice (Laboratoire de cyberjustice) មានទីស្នាក់ការកណ្តាលស្ថិតក្នុងទីតាំងនៃសាកលវិទ្យាល័យម៉ុងរ៉េអាល់ និងមានសាខារណបរបស់ខ្លួនៅឯសាកលវិទ្យាល័យមាក់ហ្គីលនៃ ក្រុងម៉ុងរ៉េអាល់។

Ce Laboratoire de cyberjustice est « un centre inédit de réflexion et de créativité où les processus de justice sont modélisés et réimaginés afin d’accroître l’accès à la justice ». Essentiellement, ce centre de recherche se veut être spécialiste du règlement en ligne des conflits et de la modernisation de la justice par la numérisation.

ចំណែក AJC (Autonomisation des acteurs judiciaires par la cyberjustice et l’intelligence artificielle) គឺជាគម្រោងសហប្រត្តិការស្រាវជ្រាវអន្តរជាតិតែមួយគត់ នៅក្នុង​ពិភពលោក​ ក្នុងវិស័យស្រាវជ្រាវស្តីពីប្រាជ្ញាសិប្បនិម្មិតសម្រាប់វិស័យយុត្តិធម៌។

Alors dans le cadre de ce projet, le Laboratoire de cyberjustice développe des plateformes, des logiciels et des chatbots (agents conversationnels) qui facilitent le quotidien des justiciables et des professionnels du monde du droit et de la justice.

គម្រោងស្រាវជ្រាវលក្ខណៈអន្តរជាតិជាលើកដំបូងបង្អស់មួយនេះ ទទួលបានហិរញ្ញប្បទានជាចំនួន២លាន៥សែនកាណាដា ពីក្រុមប្រឹក្សាស្រាវជ្រាវសង្គមនិងមនុស្សសាស្រ្តនៃប្រទេសកាណាដា ដែល ជាភ្នាក់ងារ ស្ថាប័នឧបត្ថម្ភធន ដ៏ធំនិងដ៏សំខាន់ សម្រាប់ការស្រាវជ្រាវសង្គមសាស្រ្តនិងមនុស្សសាស្រ្ត នៃរដ្ឋាភិបាលកាណាដា។

Ce projet de partenariat de recherche « AJC » dispose également d’un apport de $4.3 millions des différents partenaires du projet pour mener à bien 16 chantiers de recherche., et ce pour une durée de six ans.

ជាសង្ខេបគម្រោងស្រាវជ្រាវ​នេះ​ប្រមូលផ្តុំក្រុមពហុជំនាញអន្តរជាតិដែលមានអ្នកស្រាវជ្រាវសរុបចំនួន ៤៥រូប និងដៃគូសហប្រត្តិបត្តិការចំនួន៤២ ដែលជាតំណាងឲ្យមជ្ឈមណ្ឌលស្រាវជ្រាវ ស្ថាប័ន សាធារណៈ អ្នកជំនាញច្បាប់ តំណាងសង្គមស៊ីវិល និងតួអង្គវិស័យឯកជននានាផងដែរ។

Le projet compte sur l’infrastructure de recherche unique du Laboratoire de cyberjustice qui se compose de salles d’audiences technologiques et d’un laboratoire informatique. L’équipe AJC pourra également bénéficier du soutien de partenaires, afin notamment de tester, par des simulations, des algorithmes d’intelligence artificielle pouvant se déployer dans le système de justice.

អ្នកស្រាវជ្រាវនិងដៃគូសហប្រត្តិបត្តិការពោរពេញដោយបទពិសោធន៍ទាំងនោះបានសង្កេតឃើញថាក្នុង រយៈពេលជាងពីរឆ្នាំចុងក្រោយនេះ មានការរីកដុះដាលដូចផ្សិតនូវបច្ចេកវិទ្យាសម្រាប់វិស័យច្បាប់ហៅ ថា Legaltechs ដែលបច្ចេកវិទ្យាទាំងនោះមានគោលដៅទាក់ទាញតួអង្គនៃវិស័យយុត្តិធម៌ឲ្យប្រើនូវឧបករណ៍បច្ចេកវិទ្យាទំនើបសម្រាប់ដោះស្រាយនិងបង្ការវិវាទដែលពឹងផ្អែកលើប្រាជ្ញាសិប្បនិម្មិត និងទិន្នន័យមហាសាល។

On pense notamment aux agents conversationnels, aux algorithmes prédictifs permettant d’anticiper le résultat d’un procès, aux contrats intelligents ou au règlement en ligne des conflits. Ces innovations sont censées rendre les acteurs plus autonomes, c’est-à-dire augmenter leur capacité de connaître le droit et de le mettre en œuvre.

ស្វ័យប្រវត្តិកម្មដំណើរការស្វែងរកយុត្តធម៌តាមបច្ចេកវិទ្យារបៀបនេះ បានត្រូវគេរំពឹងទុកថានឹងនាំមក នូវការផ្លាស់ប្តូរ របៀបនៃការបង្កា និងដោះស្រាយវិវាទដែលយើងធ្លាប់មាន ហើយក៏នឹងនាំមកនូវការកែប្រែដ៏ស៊ីជម្រៅចំពោះវិជ្ជាជីវៈនានាក្នុងវិស័យយុត្តិធម៌។ ដោយប្រឈមនឹងបាតុភូតសង្គមដូច្នេះហើយ ទើបមជ្ឈដ្ឋានអ្នកច្បាប់ចោទជាសំណួរអំពីផលវិបាកនិងផលប៉ះពាល់លើសមតុល្យនៃដំណើរការស្វែងរកយុត្តធម៌។

Ce projet de recherche vise alors à identifier les impacts liés au déploiement de l’intelligence artificielle et à en tirer des leçons pour développer des technologies mieux adaptées à la justice. Pour ce faire, 3 Groupes de travail ont été formés.

ហើយក្រុមការងារទាំងបីនេះធ្វើការបំពេញឲ្យគ្នាទៅវិញទៅមក សម្រាប់គម្រោងសិក្សាស្រាវជ្រាវរយៈ ពេល៦ឆ្នាំនិងចែកជាបួនជំហានធំៗគឺ ទី១ប្រមែប្រមូលករណីនៃការអនុវត្តប្រាជ្ញាសិប្បនិម្មិតដែលមានចំពោះវិស័យយុត្តិធម៌។ ទី២វាយតម្លៃផលប៉ះពាល់ចំពោះស្វ័យប្រវត្តិកម្មនៃតួអង្គវិស័យយុត្តិធម៌។ ទី៣បង្កើត គំរូអនុវត្តដែលប្រសើរជាងគេដើម្បីការពារផលប្រយោជន៍ដល់ភាគីទាំងសង្ខាងនៃជម្លោះ។ ទី៤រៀប ចំក្របខណ្ឌអភិបាលកិច្ច ដែលអាចធានាបាននូវការប្រើប្រាស់ប្រាជ្ញាសិប្បនិម្មិតប្រកបដោយសមធម៌ ដើម្បីយុត្តិធម៌។

En somme, ces travaux de recherche en quatre étapes vont permettre de mieux comprendre les enjeux socio-juridiques et éthiques liés à l’intégration de l’intelligence artificielle dans le système de justice. Ils porteront aussi sur la conception et la simulation d’outils technologiques visant la prévention et la résolution des conflits.

ដូច្នេះ លទ្ធផលជាក់ស្តែងចុងក្រោយដែលគេរំពឹងពីការស្រាវជ្រាវនេះគឺគំរូអនុវត្តដែលប្រសើរជាងគេ (Guides de meilleures pratiques) និង ក្របខណ្ឌអភិបាលកិច្ច (Cadre de gouvernance) ដែលនឹងក្លាយ ជាមូលដ្ឋានដ៏សំខាន់សម្រាប់ឲ្យក្បាលម៉ាស៊ីននយោយមានដូចជាក្រសួងយុត្តិធម៌ ស្ថាប័នសាធារណៈនានា​ មជ្ឈដ្ឋានវិជ្ជាជីវៈច្បាប់ សាកលវិទ្យាល័យ និងមជ្ឈមណ្ឌលស្រាវជ្រាវ រៀបចំគោលនយោបាយសាធារណៈគ្រប់គ្រងឲ្យបានម៉ត់ចត់លើការអនុវត្តនិងប្រើប្រាស់បច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត ដើម្បីជា ប្រយោជន៍សង្គមទូទៅ ដោយស្មើភាព និងដោយយុត្តិធម៌៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ