អានតួអត្ថបទ
ភូមា

រដ្ឋាភិបាល​ភូមា​​ព្រមាន​ចលនា​សង្ឃ​ជ្រុលនិយម​មួយ​ក្នុងស្រុក​

នៅថ្ងៃព្រហស្បតិ៍​១៤កក្កដានេះ ក្រសួង​កិច្ចការ​សាសនា​ភូមា បាន​ចេញមុខ​ព្រមាន​ដល់​ចលនា​សង្ឃជ្រុលនិយម​មួយ​ឈ្មោះថា ម៉ា បា ថា Ma Ba Tha។ ចលនា​នេះ រងការ​ចោទប្រកាន់ថា បាន​ញុះញង់​អោយ​មា​ន​ការ​ស្អប់​ខ្ពើម​សាសនា​អ៊ីស្លាមនៅភូមា។

ក្រុម​​សង្ឃជ្រុលនិយម​​ភូមា ធ្វើ​បាតុកម្ម កន្លងមក ដើម្បី​ឆ្លើយ​តប​​​ការរិះគន់​របស់​បរទេស ក្នុង​រឿង​គ្រប់គ្រង​ជនជាតិ​រ៉ូហ៊ីងយ៉ា
ក្រុម​​សង្ឃជ្រុលនិយម​​ភូមា ធ្វើ​បាតុកម្ម កន្លងមក ដើម្បី​ឆ្លើយ​តប​​​ការរិះគន់​របស់​បរទេស ក្នុង​រឿង​គ្រប់គ្រង​ជនជាតិ​រ៉ូហ៊ីងយ៉ា ®REUTERS/Aubrey Belford
ផ្សាយពាណិជ្ជកម្ម

 

ថ្ងៃព្រហស្បតិ៍​នេះ រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សាសនា​ភូមា​ថ្មី​ លោក អុង កូ Aung Ko បាន​ព្រមាន​ចលនា​សង្ឃជ្រុល​និយម មួយ​ឈ្មោះថា Ma Ba Tha អោយ​ប្រុងប្រយ័ត្ន​ ករណី​សមាជិក​ក្រុមខ្លួន ហ៊ាន​ប្រើ​ពាក្យពេចន៍ណាមួយ​ បង្ហាញ​ពី​​ការ​ស្អប់ខ្ពើម​សាសនា​អ៊ីស្លាម។ រដ្ឋមន្ត្រី​រូបនេះ​ បន្ថែម​ថា រដ្ឋាភិបាល​កំពុង​ព្យាយាម​ បង្កើត​ស្ថិរភាព​ក្នុង​ស្រុក។

កាលពី​ថ្ងៃពុធ សង្ឃជ្រុលនិយម​វីរ៉ាធុ ជា​មេចលនា​ល្បី​របស់​ក្រុមម៉ា បា ថា​ ទើបតែ​បាន​ចោទ​លោកស្រី​អ៊ុងសាន ស៊ូជី ថា​ជា​មនុស្ស​ផ្តាច់ការ។ សង្ឃរូបនេះ​បានបន្ទោស​រដ្ឋាភិបាល​ថា​ បាន​ប្រើប្រាស់​បព្វជិត​ពុទ្ធសាសនា​ ដើម្បី​បំផ្លាញ​ក្រុម ម៉ា បាថា មួយនេះ។

នេះជាលើក​ទី១​ហើយ​ ដែលរដ្ឋមន្ត្រី​​រដ្ឋាភិបាល​ភូមាថ្មី​​បានចេញមុខ​ ព្រមាន​​ក្រុមជ្រុល​និយម​ពុទ្ធ​សាសនា​​បែបនេះ។ លោកស្រី​អ៊ុងសាន ស៊ូជី ប្រធាន​បក្ស​កាន់អំណាច​តែងរង​ការរិះគន់ ថា​ធ្វើមិនដឹងមិនលឺ​ចំពោះ​ការរើសអើង​ រឺ​ហិង្សា​សាសនា​ក្នុងស្រុក។

តែ​​​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ហិង្សាសហគមន៍​​សាសនា​បាន​សម្លាប់​មនុស្ស​ជាង២០០នាក់ កាលពី​ឆ្នាំ​២០១២។ ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ វិហារ​សាសនា​អ៊ីស្លាម​២កន្លែង នៅ​ភាគ​ខាងជើង និង​កណ្តាល​ប្រទេស ​​បាន​រងការ​បំផ្លិចបំផ្លាញ។

ថ្ងៃព្រហស្បតិ៍​នេះដែរ ​ខណៈ​​រដ្ឋាភិបាលភូមា​ប្រកាស​ព្រមាន​ចលនា​សង្ឃជ្រុល​និយម​ម៉ា បាថា​ សហគមន៍​ពុទ្ធសាសនាដ៏ធំ​​មួយ ឈ្មោះថា ​សាំងហា Sangha បានសម្រេច​​​​ដកខ្លួន​ជាផ្លូវការ មិន​ទាក៉ទង​​​ចលនា​ ​​ម៉ា បា ថា​មួយនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ