ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT
អាមេរិក

សហគមន៍​អន្តរជាតិ​ថ្កោលទោស​អំណាច​យោធា បក្ស​ប្រឆាំងប្រមូល​កម្លាំង​បាន​តិច

media  
បាតុករ​ប្រមាណ​តែ​មួយ​ពាន់​នាក់​បាន​ឆ្លើយ​តប​នឹង​ការ​ប្រមូល​ផ្តុំ​របស់​បក្ស​ប្រឆាំង © Reuters

សហគមន៍​អន្តរជាតិ ដឹក​មុខ​ដោយ​សហរដ្ឋ​អាមេរិក បាន​ ​ថ្កោល​ទោស​យ៉ាង​​ចាស់​ដៃ​នៅ​ថ្ងៃ​អាទិត្យ​ ការប្រកាស​ឡើង​កាន់​អំណាចរបស់​យោធា​ ដឹកនាំ​ប្រទេស​បួគីណាហ្វាស៊ូក្នុង​ដំណាក់​កាល​​អន្តរកាល។ ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ បក្ស​ប្រឆាំង​ដែល​ចង់​បញ្ចេញ​សំឡេង​ប្រឆាំង​នឹង​អំណាច​យោធា តាម​រយៈ​​បាតុកម្ម​ មិន​អាច​ប្រមូល​កម្លាំង​បាតុករ​ បាន​ដូច​ការ​គ្រោង​ទុក។

ជាមួយ​នឹង​ការ​ប្រកាស​ថ្កោល​ទោស វ៉ាស៊ីនតោន ដែល​ជា​សម្ព័ន្ធមិត្ត​ពិសេស​​របស់​បួគីណាហ្វាសូ បាន​អំពាវនាវ​នៅយប់​មិញ ឱ្យ​យោធា​ផ្ទេរ​តំណែង​ដឹកនាំ​អន្តរកាល​ទៅ​អាជ្ញាធរ​ស៊ីវិល ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ប្រទេស។ រដ្ឋធម្មនុញ្ញ​​ដែល​មេដឹកនាំ​យោធា​បាន​ព្យួរ​ទុក​ស្រេច​ទៅ​ហើយ បាន​ចែង​ថា​ក្នុង​ករណី​គ្មាន​ប្រធានាធិបតី ប្រធាន​សភា​ជាតិ​ត្រូវ​ទទួល​បន្ទុក​ធ្វើ​ប្រមុខ​ដឹកនាំ​ប្រទេស​ស្តីទី។

 

ចំណែក​ឯ​បេសកកជន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​អាហ្វ្រិក​ខាង​លិច បាន​​លើក​រំលឹក​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ​បួគីណាហ្វាសូឡើង​វិញ​ផង និង​បាន​ថ្លែង​ជា​ពាក្យ​​គំរាមផងថា “ប្រសិន​បើ​ មិន​គោរព​រដ្ឋធម្មនុញ្ញ បួគីណាហ្វាសូដឹង​ច្បាស់​ហើយ​ពី​ផលវិបាក ! នោះ​គឺ​ការ​ទទួល​រង​ទណ្ឌកម្ម។ អន្តរការី​អន្តរជាតិ ត្រីភាគី សម្រាប់​ដោះស្រាយ​វិបត្តិ​នៅ​បួគីណាហ្វាសូ ដឹកនាំ​អង្គការ​សហប្រជាជាតិ សហភាព​អាហ្វ្រិក​និង​អង្គការ​Cedeao អង្គការ​តំបន់​អាហ្វ្រិកខាង​លិច ក៏​បាន​លើក​ឡើង​ដែរ​អំពី​លទ្ធភាព​គំរាមដាក់​ទណ្ឌកម្ម​លើ​បួគីណាហ្វាសូ​នេះ។

បួគីណាហ្វាសូ ប្រទេស​តូច​មួយ​ មាន​ពលរដ្ឋ​​សរុប​១៧​លាន​នាក់ បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​បន្ទាប់​ពី​ចលនា​ប៉ះបោរ​ប្រជាជន​បាន​ទម្លាក់​ប្រធានាធិបតី​ Blaises Compaoré កាន់​អំណាច​តាំង​ពី​២៧​ឆ្នាំ​មក​។ ហើយ​កាលពី​ថ្ងៃ​សៅរ៍ យោធា​បាន​បន្តុំ​លោក អ៊ីសាក់ ហ្ស៊ីដា មេទាហាន​លេខ​ពីរ​នៃ​កងពលរក្សា​ប្រធានាធិបតី ឱ្យ​ដឹកនាំ ប្រទេស​ឆ្លង​អន្តរកាល។

ប៉ុន្តែ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល បាន​បដិសេធ​រួមគ្នា​ មិន​ចង់​ឃើញ​​មាន​យោធា​ដឹកនាំ​ប្រទេស​ឡើយ បើ​ទោះ​បី​ជា​ដំណាក់​កាល​បណ្តោះ​អាសន្ន​ក៏​ដោយ​ ទាមទារ​ចង់​បាន​តែ​ម្យ៉ាង​ គឺ​ការ​ដឹកនាំ​ដោយ​ស៊ីវិល។ បាតុកម្ម​នៅ​ទីលាន​ជាតិ ទីលាន​តំណាង​ការ​បះបោរ​ប្រជាជន ប្រឆាំង​នឹង​របប​ដឹកនាំ​ចាស់ ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​នេះ តែ​ជា​សំណាង​អាក្រក់​ ចលនា​ប្រមូល​ផ្តុំ​ត្រូវ​ជួប​បរាជ័យ មាន​មនុស្ស​ប្រមាណ​តែ​មួយ​ពាន់​នាក់ បាន​មក​ជួប​ជុំគ្នា។ ចំណែក​ប្រមុខ​បក្ស​ប្រឆាំង​ក៏​អវត្តមាន ដោយ​សំអាង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នឹង​តំណាង​យោធា៕ 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ