អានតួអត្ថបទ
កម្ពុជា-វៀតណាម

កម្ពុជា-វៀតណាម​ប្រារព្ធ​ខួប៤០​ឆ្នាំ​នៃ​ជ័យជម្នះ​លើ​របប​ខ្មែរ​ក្រហម

មេដឹក​នាំជាន់​ខ្ពស់​នៃ​ប្រទេស​វៀតណាម និង​មន្ត្រី​កម្ពុជា បាន​ប្រារព្ធ​ខួប​៤០​ឆ្នាំ​នៃ​ជ័យ​ជម្នះ លើ​របប​ប៉ុលពត ​កាល​ពី​ថ្ងៃទី​៤ ខែ​មករា កន្លង​ទៅ នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។ ក្នុង​ឱកាស​នោះ នាយក​រដ្ឋ​មន្ត្រី​វៀតណាម​បាន​ហៅ​ជ័យ​ជម្នះ កាល​ពី​៤០ឆ្នាំ​មុន​ថា​ជា​ជ័យ​ជម្នះ​រួម​គ្នា​របស់ កម្ពុជា-វៀតណាម ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល។

មន្ត្រី​យោធាក​ម្ពុជា និងវៀតណាម គោរព្ធវិញ្ញាណក្ខន្ធ​ទាហាន​ ដែល​បាន​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម​
មន្ត្រី​យោធាក​ម្ពុជា និងវៀតណាម គោរព្ធវិញ្ញាណក្ខន្ធ​ទាហាន​ ដែល​បាន​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម​ Viet Nam News
ផ្សាយពាណិជ្ជកម្ម

លោក ង្វៀន ស៊ុនហ្វ៊ុក នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ក្នុង​ឱកាស​ខួប​៤០ឆ្នាំ​ នៃ​ថ្ងៃជ័យ​ជម្នះ​លើ​របប​ខ្មែរ​ក្រហម បាន​ថ្លែង​ថា ជ័យ​ជម្នះ​នេះ​បាន​បង្ហាញ​ពី ភាព​ក្លាហាន និង​ភាព​រឹង​មាំ​របស់​ប្រជា​ជន​វៀតណាម, បង្ហាញ​ពីទំនាក់​ទំនង​ជា​ប្រពៃណី​នៃ​ប្រទេស​ទាំង​ពីរ, និង​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ក្នុង​ការ​ជ្រោមជ្រែង​របស់​វៀតណាម​ជួយ​ប្រជា​ជន​កម្ពុជា។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម(Viet Nam News) កាល​ពី​ថ្ងៃទី០៥ ខែ​មករា។

លោក ង្វៀន ស៊ុនហ្វ៊ុក បន្តថា ជ័យជម្នះ ថ្ងៃ៧​មករា​១៩៧៩ បាន​លុបបំបាត់​របប​ប្រល័យ​ពូជសាសន៍ ហើយ​បាន​បើក​នូវ​សករាជ​ថ្មី​នៃ​ការ​អភិវឌ្ឍ, ឯករាជ្យ, សេរីភាព, សន្តិភាព និង​វិបុលភាព​សម្រាប់​ប្រទេស​កម្ពុជា​ទាំង​មូល​។ លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​បញ្ជាក់​ថា ការ​ផ្តន្ទាទោស​មេដឹក​នាំខ្មែរ​ក្រហម កាល​ពីថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨កន្លង​ទៅ​នេះ បាន​នាំមក​នូវ​យុត្តិធម៌​សម្រាប់​ប្រជាពល​រដ្ឋ​កម្ពុជា ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុងរបប​ខ្មែរ​ក្រហម​។

ខួប៤០​ឆ្នាំ​នៃ​ថ្ងៃ​ជ័យជម្នះ​លើ​របប​ខ្មែរ​ក្រហម ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម កាល​ពីថ្ងៃទី៤ ខែមករា សុទ្ធ​តែ​មាន​វត្តមាន មេ​ដឹកនាំ​វៀតណាម​សំខាន់ៗ ដូច​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម, ប្រធានាធិបតី​វៀតណាម លោក ង្វៀន ពូទ្រុង, អតីត​អគ្គលេខាធិការ​បក្ស, លោក នាយក​រដ្ឋមន្ត្រី​វៀតណាម, រួម​ទាំង​វត្ត​មាន​មន្ត្រី​ពី​កម្ពុជា​ផង​ដែរ​។

សារព័ត៌មាន​វៀតណាម​ដដែល ក៏​បាន​ដក​ស្រង់​ការ​លើក​ឡើង​របស់​លោក ទេព ងន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ទី២​ព្រឹទ្ធសភា​កម្ពុជា​ថា ការ​ជួយ​ជ្រោមជ្រែង​របស់​វៀតណាម​បាន​ធ្វើ​ឲ្យ​កម្ពុជា​រួច​ផុត​ពី​សង្រ្គាម និង​បោះជំហាន​ទៅ​កាន់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​ លោក ទេព ងន បាន​ថ្លែង​អំណរ​គុណ​វៀតណាម​ផង​ដែរ ដែល​បាន​ជួយ​កម្ពុជា​ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើង​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ