អានតួអត្ថបទ
កម្ពុជា

កម្ពុជា​បន្ត​បញ្ជាក់​អំពី​ភាព​ស្ងប់ស្ងាត់​នៅ​តាម​ព្រំដែន

មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ទទួល​បន្ទុក​កង​ទ័ព​នៅ​តែ​អះអាង​អំពី​ភាព​ស្ងប់ស្ងាត់​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ បើ​ទោះជា​សារព័ត៌មាន​ថៃ​បាន​ផ្សាយ​អំពី​ការ​ចល័ត​កងទ័ព​របស់​ពួកគេ​ក៏​ដោយ។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា បូណា
ផ្សាយពាណិជ្ជកម្ម

 

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ខ្មែរ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា កងទ័ព​ជួរ​មុខ​នៅ​ព្រំដែន​កម្ពុជា​ថៃ​បាន​នៅ​បន្ត​ទាក់ទង​គ្នា​ធម្មតា ដោយ​គ្មាន​ស្ថានភាព​គួរ​អោយ​ព្រួយ​បារម្ភ​នោះទេ។ លោក​ទៀ បាញ់​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ថៃ​ដែល​និយាយ​អំពី​ការ​ចល័ត​ទា​ហ៊ាន​ថៃ​នោះឡើយ។
ចំពោះ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា ការ​ប្តេជ្ញា​របស់​រដ្ឋាភិបាល​ទាំងពីរ ថា​ត្រូវ​នៅ​ស្ងាត់ស្ងៀម និង​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ឡាអេ​នោះ វា​គឺ​ជា​គោលជំហរ​ផ្លូវការ​របស់​រដ្ឋ​ជិត​ខាង​ទាំងពីរ​ហើយ។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ចន្ទ​ទី១១​វិច្ឆិកា​ដើម​សប្តាហ៍​ក្រោយ​នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ​នឹង​ប្រកាស​សេចក្តី​សម្រេច​របស់​ខ្លួន លើ​បណ្តឹង​របស់​កម្ពុជា ដែល​ស្នើ​អោយ​តុលាការ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ បក​ស្រាយ​សាលក្រម​របស់​ខ្លួន​ឆ្នាំ១៩៦២ ស្តីពី​ប្រាសាទ​ព្រះវិហារ។ លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ដែល​កំពុង​ចូលរួម​កិច្ច​ប្រជុំ​ប្រទេស​និយាយ​ភាសា​បារាំង​នៅក្នុង ទីក្រុង​ប៉ារីស​ប្រទេស​បារាំង នឹង​ដឹកនាំ​ក្រុម​ភ្នាក់ងារ​ភាគី​កម្ពុជា ទៅ​ចូលរួម​ស្តាប់​សាលដីកា​នៅ​ទីក្រុង​ឡាអេ​នោះ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ