ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/08 12h00 GMT
កម្ពុជា

សហជីព​កម្មករ​សម្រេច​ជ្រើស​យក​ការ​ដំឡើង​ប្រាក់​ខែ​១០០%​

media លោក​ជា មុន្នី (ឆ្វេង) និង​លោក​រ៉ុង ឈុន មេដឹកនាំ​សហជីពកម្មករ​

សហជីព​កម្មករ​នៅ​ថ្ងៃ​ពុធ​នេះ បាន​ជួបជុំគ្នា​ម្តងទៀត​ដើម្បី​ជ្រើស​រើសយក​រូបមន្ត​សម្រាប់​ការដំឡើង​ប្រាក់ខែ​ដល់​កម្មករ​កម្មករ​រោងចក្រ។ជា​លទ្ធផល​នៃ​កិច្ចប្រជុំ សហជីព​ទាំងអស់​បានជ្រើសរើស​យក​ការដំឡើង​ប្រាក់​ពី១៥៧ ដល់ ១៧៧​ដុល្លារ។ ការជួប​ជុំគ្នា​នេះ​គឺ​ធ្វើឡើង​នៅមុន​ពេលដែល​ភាគី​ទាំងបី គឺ រដ្ឋាភិបាល ភាគី​រោងចក្រ និង​សហជីព​ត្រូវ​ជួបជុំគ្នា​សម្រេច​ពី​ការដំឡើង​ប្រាក់ខែ​ដល់​កម្មករ​នេះ។

ក្នុង​កិច្ចប្រជុំ​ពេញ​មួយ​ព្រឹក តំណាង​សហជីព​កម្មករ​កាត់ដេ​នៅ​ទូទាំងប្រទេស​កម្ពុជា បា​នស​ម្រ​ច​ជ្រើស​រើសយក​រូបមន្ត​ដំឡើង​ប្រាក់ខែ១០០% សម្រាប់​ជា​សេនា​រី​យូ​ក្នុង​ថ្ងៃ​ចរចារ ត្រីភាគី រវាង​រដ្ឋាភិបាល និង​ភាគី​និយោជក​រោងចក្រ និង​សហ​ពី​ជ​កម្មករ។ ជា​កិច្ចប្រជុំ​ចុងក្រោយ​សម្រាប់​សម្រេច​ជោគវាសនា​អំពី​ប្រាក់ខែ​របស់​កម្មក។

អ្នកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ​កម្ពុជា បាន​មានប្រសាសន៍ថា សហជីព​ទាំងអស់​បានសម្រេច​យក​ការដំឡើង​ប្រាក់ខែ​អប្បរ​មា​ពី១៥៧-១៧៧ដុល្លារ។ ជា​ចំនួន​ប្រាក់ខែ​ដែល​ប្រធាន​សហជីព​រូបនេះ អះអាងថា នឹង​អាច​ធានា​ដល់​ជីវភាព​រស់នៅ​សមរម្យ​របស់​កម្មករ​កម្ម​ការ​នី​ក្នុង​វិស័យ​វាយ​ណ​ភណ្ឌ ហើយ​ថា ការស​ម្រ​ចនេះ គឺ​ផ្អែក​ទាំងស្រុង​លើ​ការស្រាវជ្រាវ​របស់​ក្រសួង​ការងារ​ដែល​បាន​សិក្សា​កន្លងមក។

អង្គប្រជុំ​ដែល​បាន​ចូលរួម​ពី​ស្ថាប័ន​សហជីព​ប្រមាណ​ជាង២០នេះ ក៏បាន​ស​ម្រ​ច​ដែរ​ថា ចំនួន​ប្រាក់ខែ​អប្បរ​មា​ដែល​ស្ថិត​ចន្លោះ​ពី១៥៧ ដល់ ១៧៧ដុល្លារ​នេះ គឺ​មិន​រាប់បញ្ចូល​ប្រាក់​អត្ថប្រយោជន៍ ប្រាក់​សោហ៊ុយ​ធ្វើដំណើរ​អ្វី​នោះទេ។ គឺជា​ប្រាក់​ឈ្នួល​សម្រាប់​កម្លាំង​ពលកម្ម​រយៈពេល៨ម៉ោង​សុទ្ធសាធ​តែម្តង។

សូម​រំលឹកថា ក្នុង​កិច្ចប្រជុំ​ត្រីភាគី​កន្លងមក រូបមន្ត​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ​មាន​ចំនួន​បី​ចំនុច​ក្នុងនោះ​រួមមាន៖ ទី១ ផែនការ​ដំឡើង​ប្រាក់ខែ រយៈពេល៥ឆ្នាំ​ម្តង ពី​ឆ្នាំ២០១៤-២០១៨ ដោយ​អាច​នឹងត្រូវ​ដំឡើង​គិត​ជា​ភាគរយ​ប្រចាំឆ្នាំនីមួយ។ ទី២ ការដំឡើង​ប្រាក់ខែ​គិត​ទៅតាម​អតិផរណា ឬ​ការជះឥទ្ធិពល​ពី​ខាងក្រៅ និង​ទី៣ ការដំឡើង​ប្រាក់ខែ​ទៅដល់​កម្រិត​សមស្រប​មួយ ហើយ​រាល់​បំណាច់​ឆ្នាំ​ភាគី​ទាំងបី និង​ពិនិត្យ​ពី​លទ្ធភាព​នៃ​ការដំឡើង។

អ្នកស្រី ម៉ម ញឹម មាន​សុទ្ធិ​ដ្ឋិ​និយម​ថា ជាមួយនឹង​សំណើរ​ដំឡើង​ប្រាក់ខែ​អ​ប្បរមា ១០០%នេះ ភាគី​រោងចក្រ និង​រដ្ឋាភិបាល​នឹង​អាច​ទទួលយកបាន ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី២៤ខាងមុខ។ ព្រោះថា​ការទាមទារ​នេះ គឺ​ស្របទៅតាម​កំណើន​អតិផរណា កំណើន​នៃ​សេដ្ឋកិច្ចកម្ពុជា​ដែល​កំពុង​កើនឡើង រួមទាំង​ប្រាក់ចំណេញ​ដ៏​សន្ធឹកសន្ធាប់​ដែល​និយោជក​បាន​ចំណេញ​ពី​វិស័យ​កាត់ដេរ​នេះ។

យ៉ាងណាក៏ដោយ ភាគី​សមាគម​រោងចក្រ​កាត់ដេរ ធ្លាប់បាន​លើកឡើងថា ការទាមទារ​ដំឡើង​ណាមួយ​នោះ គឺត្រូវធ្វើ​ទៅតាម​គោលការណ៍​ច្បាស់លាស់ ដើម្បី​ចៀសវាង​ការបង្ក​ផលប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ