អានតួអត្ថបទ
កម្ពុជា-ច្បាប់

ព្រះរាជ​អាជ្ញា​គ្រោង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ស្ថានពរ​លើ​សំណុំ​រឿង​មន្រ្តី​អាដ​ហុក

ចៅ​ក្រម​ស៊ើប​សួរ បាន​ប្រកាស​បិទ​ការ​ស៊ើប​សួ​រទៅ​លើ​សំណុំ​រឿង​មន្រ្តី​អាដហុក​ទាំង​៤រូប និង​លោក នី ចរិយា អគ្គ​លេខាធិការ​រង គជប។ ហើយ​បើ​តាម​គម្រោង​ចៅ​ក្រម​ស៊ើប​សួរនឹង​បញ្ជូន​សំណុំ​រឿង​នេះ មក​ឲ្យ​ព្រះរាជអាជ្ញា​ដើម្បី​ធ្វើ​សេចក្តី​សន្និដ្ឋាន​ស្ថាពរ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក លី សុផាណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានីភ្នំពេញ។ 

មន្ដ្រី​សមាគម​អាដហុក នៅ​ពេល​នាំ​ខ្លួន​ទៅ​កាន់​តុលាការ​នា​ពេល​កន្លង​មក។
មន្ដ្រី​សមាគម​អាដហុក នៅ​ពេល​នាំ​ខ្លួន​ទៅ​កាន់​តុលាការ​នា​ពេល​កន្លង​មក។
ផ្សាយពាណិជ្ជកម្ម

គម្រោង​នៃ​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ស្ថាពរ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​តុលាការ​បើក​ការ​ស៊ើប​អង្កេត​​ជាង​១​ឆ្នាំ​មក​ហើយ លើ​បទ​ចោទ​សូក​ប៉ាន់​សាក្សី ចំពោះ​មន្ត្រី​អង្គការ​អាដ​ហុកទាំង​៤​រូប និង​លោក នី ចរិយា មន្ត្រី​គជប​។

ក្នុង​ន័យ​នេះ លោក ឡោ ជុនធី មេធាវី​ការពារ​ក្ដី​មន្ត្រី​អាដហុក​ទាំង​៤​រូប​បានពន្យល់​ថា នៅ​ពេល​សេចក្ដី​សន្និដ្ឋាន​ចេញ​មក​ហើយ​គឺ​ស្ថិត​ក្នុង​ពីរ​ដំណាក់​កាល ចោទប្រកាន់ និង​លើក​លែង​ការ​ចោទ​ប្រកាន់។ ប្រសិន​បើ​ចោទ​ប្រកាន់​ទៅ​លើ​ពួក​គាត់​នីតិវិធី​តុលាការ​នឹង​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​បន្ត។ តែបើ​គ្មាន​ការ​ចោទ​ប្រកាន់​ទេ​ពួក​គាត់​ទាំង​៥​នឹងត្រូវ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់។

សូមបញ្ជាក់ថា រហូត​មក​ដល់​ពេល​នេះ​ពួកគេ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួនដើម្បី​ស៊ើប​អង្កេត អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ​ ​ដោយ​មិន​ទាន់​មាន​ការ​កាត់​ទោស​ណា​មួយ​នៅ​ឡើយ ទេ។​ កន្លងមកទាំងមេធាវីការពារក្ដីមន្ត្រីអាដហុកទាំង៤រូប និងអង្គការ អន្តរជាតិ នានា បានរិះគន់អាជ្ញាធរកម្ពុជាថា ឃុំ​ខ្លួន​ពួកគេក្នុង​ករណី​ដែល​តុលាការ​មិនទាន់​រក​ភស្តុតាង​គ្រប់គ្រាន់​ដើម្បីដាក់​បន្ទុក​នៅ​ឡើយ​ទេ។ មន្ត្រី​អង្គការ​អាដហុក​ទាំង​នោះ​រួម​មានលោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោក នី សុខា និងលោកស្រី លឹម មុន្នី។ បច្ចុប្បន្ននេះ ​ស្ថាន ភាព​សុខភាព​របស់​ពួក​គេ​គឺ​មួយ​ចំនួន​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក ឡោ ជុនធី។

គួរ​រម្លឹក​ឡើង​វិញ​ថា ការ​ឃុំ​ខ្លួន​ពួក​គេ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជាប់​ពាក់​ព័ន្ធ​រឿង​រ៉ាវ​ក្ដី​ក្ដាំ​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​មួយ​នាង ខុម ចាន់​តារ៉ា​ទី ហៅ​ស្រី​មុំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ