អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​បន្លែ​ខ្មែរ​ខ្វះ​ទី​ផ្សារ តែ​មាន​ការ​នាំ​ចូល​បន្លែ​ពី​ខាង​ក្រៅ​រាល់​ថ្ងៃ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខេត្តបាត់ដំបង ត្រូវបាន​គេ​រាយការណ៍​ថា បាន​យក​ត្រសក់​ទៅ​ចាក់​ចោល​លើ​ដងផ្លូវ​ព្រោះ​គ្មាន​ទីផ្សារ​លក់​ចេញ។ ហេតុការណ៍នេះ បាន​កើត​ឡើង​នៅ​ឃុំ​អូរតាគី ស្រុកថ្មគោល កាលពីថ្ងៃ​ទី​១៦​កុម្ភៈ។ តែយ៉ាងណាមិញ​សម្រាប់​ប្រធាន​មន្ទីរ​កិសកម្ម​ខេត្ត​បាត់ដំបង​អះអាង​ថា ត្រសក់​ដែល​គេយក​ទៅ​ចាក់ចោល​នោះ វា​ជា​ត្រសក់​ខូច​គុណភាព​ទេ។ ទោះ​បែប​នេះ​ក្ដី ការ​ចាក់​កសិផល​ចោល​តាមដង​ផ្លូវ ដោយ​ថា មក​ពី​គ្មាន​ទីផ្សារ​នេះ បាន​កើត​មាន​ញឹក​ញាប់​រាប់​ទាំង​ការ​ចាក់​ស្រូវ​បិទ​ផ្លូវ​ដើម្បី​តវ៉ា​រកទីផ្សារ​ជាដើម។ តើ​ហេតុ​អ្វី​បាន​កសិផល​ខ្មែរ​ជា​ពីសេស​បន្លែ​ខ្មែរ​គ្មាន​ទីផ្សារ តែ​មាន​ការ​នាំ​ចូល​ពី​ខាងក្រៅ​រាល់​ថ្ងៃ?

រូបភាពៈ​ត្រសក់​ដែល​យក​មក​ចាក់​ចោល​នៅ​ដង​ផ្លូ​វតែ​ត្រូវបាន​អាជ្ញាធរ​បដិសេធ​ថា​ខូច​គុណ​ភាព
រូបភាពៈ​ត្រសក់​ដែល​យក​មក​ចាក់​ចោល​នៅ​ដង​ផ្លូ​វតែ​ត្រូវបាន​អាជ្ញាធរ​បដិសេធ​ថា​ខូច​គុណ​ភាព @ប៉ូលីសជាតិ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ