អានតួអត្ថបទ
កម្ពុជា-ច្បាប់

លោក កឹម សុខា ប្រាប់​មន្ត្រី​ពន្លឿន​ការ​ផ្លាស់​ប្តូរ​ស្លាក​គណបក្ស​ឲ្យ​បាន​ឆាប់​រហ័ស

លោក កឹម សុខា បាន​ពន្លឿនឲ្យមាន​ការ​ផ្លាស់​ប្តូរ​ស្លាក​គណបក្ស​នៅ​ទូទាំង​ប្រទេស​ឲ្យ​បានឆាប់​រហ័ស។ នេះ​គឺ​ជា​សេចក្ដី​ណែនាំ​ជា​ថ្មី​បន្ទាប់​ពី លោក កឹម សុខា ក្នុង​នាម​ជា​ប្រធាន​គណ​បក្ស​​ធ្លាប់ បាន​អំពាវ​នាវ​ស្វែង​រក​ការ​ឧបត្ថម្ភ​ថវិកា ពី​ថ្នាក់ដឹក​នាំ សមា​ជិក-​សមាជិកា​និង​អ្នក​គាំទ្រ ទាំងក្នុង​និង​ក្រៅ​ប្រទេស ដើម្បី​ធ្វើ​ស្លាក​សញ្ញា​ថ្មី​នេះ។ 

រូបថតៈសកម្មភាពនៃផ្លាស់ប្ដូរសញ្ញាគណបក្សសង្គ្រោះជាតិ
រូបថតៈសកម្មភាពនៃផ្លាស់ប្ដូរសញ្ញាគណបក្សសង្គ្រោះជាតិ @ អ៊ូ ចាន់រិទ្ធ
ផ្សាយពាណិជ្ជកម្ម

ក្នុង​ករណី​ដែល​មិន​ទាន់​មាន​គំរូ​ស្លាក​សញ្ញា​គណបក្ស​ថ្មី​ទៅ​ជំនួស ត្រូវ​ដោះ​ចេញ​នូវស្លាក​សញ្ញា​គណបក្ស​ចាស់​ដែល​មាន​រូប​ចាប់​ដៃ​គ្នា​រវាង​រូប​លោក​កឹម សុខា ជាមួយលោក សម រង្ស៊ី ។ នេះ​គឺ​ជា​ការ​ខ្លឹម​សារ​ដែល​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ណែ​នាំ​ចុះ​ថ្ងៃ​ទី​០៤​សីហា។

គិត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈ​ពេល​១០​ថ្ងៃ​ហើយ​ដែល វិសោធកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោ​បាយ​បាន​ចូល​ជា​ធរ​មាន បន្ទាប់​ពី​ប្រមុខ​រដ្ឋ​ស្តីទី​លោក សាយ ឈុំ បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ កាល​ពី​ថ្ងៃ​ទី ២៨ កក្កដា កន្លង​ទៅ។ ទន្ទឹម​នឹង​នេះលោក កឹម សុខា បាន​កត់​សម្គាល់​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​ង្គ្រោះជាតិ​ទាំង​រាជធានី និងខេត្ត​បាន​អនុវត្ត​តាម​ស្មារតី​នៃ​ច្បាប់​នេះ​ដោយ​ចុះ​ទៅ​ផ្លាស់​ប្ដូរ​ស្លាក​សញ្ញា​គណបក្ស​ជាបណ្ដើរៗ តាម​ការ​ណែ​នាំ​របស់​គណបក្ស។

សូមបញ្ជាក់ថា ខ្លឹម​សារ​នៃ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ បាន​ហាម​ឃាត់​មិន​ឲ្យ​បក្ស​នយោបាយ​ពាក់ព័ន្ធ​ជាមួយ​នឹង​ទណ្ឌិត។​ តាម​គម្រោង គណបក្ស​សង្រ្គោះ​ជាតិ អាច​នឹង​ចំណាយ​ថវិកា​ប្រមាណ​ពី​៣០ម៉ឺន ទៅ​៥០ម៉ឺន​ដុល្លារ​អាមេរិក ឬ​កន្លះ​លាន ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ផ្ទាំង​សញ្ញា​គណបក្ស​សង្រ្គោះជាតិ​នៅទូទាំង​ប្រទេស។ ការ​ផ្លាស់​ប្តូរ​ផ្ទាំង​ស្លាក​សញ្ញាគណបក្ស​សង្រ្គោះជាតិ នឹង​ត្រូវ​ធ្វើ​ឲ្យ​រួចរាល់​នៅ​មុន​ថ្ងៃ​ទី ៣០ ខែ កញ្ញា ឆ្នាំ២០១៧ ខាង​មុខ ។

មិន​ត្រឹម​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់​ប្ដូរ​ស្លាក​សញ្ញា​គណបក្ស គឺគណ​បក្ស សម រង្ស៊ី ក៏​ត្រូវ​ប្ដូរ​ឈ្មោះ​ចេញ​ដែរ ដោយ​ជំនួស​មក​វិញ​នៅ​ឈ្មោះ​ថ្មី​គឺ​គណ​បក្ស​ភ្លើង​ទាន។ បន្ថែម​ពី​លើ​នេះ​ទៀត គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ដែល​មាន​ដាក់​រូប​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឬទ្ធ ក៏​ត្រូវ​ផ្លាស់​ប្ដូរ​ដែរ។ នេះ​មិន​មែន​មាន​ន័យ​ថា សម្ដេច​ក្រុមព្រះ ព្រះអង្គ​ជា​ទណ្ឌិត​ទេ​ប៉ុន្តែ​ច្បាប់​បាន​កំណត់​ថា មិន​អនុញ្ញាត​ឱ្យ​គណបក្សនយោបាយ​ណា​មាន​ឈ្មោះ ឬរូប​របស់​រូបវ័ន្ត​បុគ្គល​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ