ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/06 12h00 GMT
កម្ពុជា

ក្រសួង​សុខាភិបាល​គ្រោង​នាំ​យក​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែ​ឆ្គួត​មក​បន្ថែម ខណៈ​ពលរដ្ឋ​សម្រុក​ទៅចាក់​ថ្នាំ​បង្ការ

media

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ពលរដ្ឋ​កំពុង​មាន​ការ​ព្រួយ​បារម្ភ និង​នាំ​គ្នា​សម្រុក​ទៅ​ថ្នាំ​បង្ការ​ជំងឺដែល​បណ្តាល​មក​ពី​ឆ្កែ និង​ឆ្មា​ខាំ។ និន្នាការ​នេះ បាន​កើត​មាន​ឡើង​ក្រោយ​ពី​ក្មេង​ស្រី​ម្នាក់​បានស្លាប់​ដោ​យ​សារ​​ឆ្មា​ខាំ។ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​មើល​ឃើញ ពលរដ្ឋ​ភ្ញាក់​រលឹក​ទៅ​ចាក់​ថ្នាំបង្ការ​បែប​នេះ​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​បរិមាណ​ថ្នាំ​មាន​ការ​ខ្វះ​ខាត។ ប្រឈម​នឹង​កង្វះ​ថ្នាំ​នេះ ក្រសួង​សុខាភិបាល​គ្រោង​នាំ​យក​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្គួត​មក​បន្ថែម​ក្នុង​ពេល​ឆាប់​​ៗ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​នេះថា ដោយ​សារតម្រូវ​ការ​ថ្នាំ​មាន​ការ​កើន​ឡើង​ខ្ពស់ គ្រប់​មជ្ឈមណ្ឌល​ផ្ដល់​ថ្នាំប​ង្ការ​និង​ការ​ពារ សម្រេច​បែង​ចែកអ្នក​ជំងឺ​ដែល​ត្រូវ​ឆ្កែ​ឬ​ឆ្មា​ខាំ​ជា​ពីរ រវាង​អ្នក​មុន​និង​អ្នក​ក្រោយ។ អ្នក​មុន​ពួក​គេ​មិន​គួរ​ព្រួយ​បារម្ភពេក​ទេ​ព្រោះ​ជំងឺ​បាន​ជា​សះ​ហើយ ប៉ុន្តែ​ការ​ចាក់​ថ្នាំ​បង្ការ​ជា​មុន​ជា​ការ​ល្អ។ ដូច្នេះ​ការ​ចាក់​ថ្នាំ​សង្គ្រោះ​ត្រូវ​បាន​ផ្ដល់​ទៅ​អ្នក​ដែល​មាន​តម្រូវ​ការ​ចាំ​បាច់។ ​

ប៉ុន្តែ​យ៉ាង​ណា​មិញ​នៅ​ចំពោះ​មុខ ពលរដ្ឋ​ដែល​សម្រុក​ទៅចា​ក់​ថ្នាំ​បង្ការ​នេះ មិន​ចំពោះ​តែ​ជំងឺ​ឆ្កែឆ្កួត​មួយ​មុខ​ទេ គឺ​ពលរដ្ឋ​បាន​ចាក់​ការពារ​ករណី​ឆ្មា​ខ្ញាំ សត្វ​ប្រចៀវ និង​ជ្រូក​ខាំ ផង​ដែរ។ ដូច្នេះជំងឺ​ឆ្កែ​ឆ្គួត​មិន​មែន​ផ្ទុក​តែ​លើ​សត្វ​ឆ្កែ​ទេ គឺឆ្មា ប្រចៀវ និង​សត្វ​ជ្រូក ឲ្យ​តែ​ខាំ​ក៏​ធ្វើ​ឲ្យ​មនុស្ស​ឆ្គួតដូច​គ្នា។

លោក លី សូវ៉ាន់ បន្ថែម​ថា បើ​នៅ​សុខៗ​ស្រាប់​តែ​ឆ្កែ​ឬ​ឆ្មា​មក​ខាំ ពលរដ្ឋ​ត្រូវ​ប្រញាប់​មក​ស្វែង​រកការ​ចាក់​ថ្នាំ​ភ្លាមៗ​ព្រោះ​នេះ​ជា​ករណី​ធ្ងន់។ ពលរដ្ឋ​អាច​ស្វែង​រក​កន្លែង​ចាក់​ថ្នាំ​បង្ការ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណៈ​នៅ​រាជធានីភ្នំពេញ និង​ខេត្ត​បាត់​ដំបង។ ប៉ុន្តែ​មុន​បញ្ជូន​ទៅ​មជ្ឈមណ្ឌ​ចាក់​ថ្នាំ​បង្ការ ពលរដ្ឋ​ដែល​ត្រូវ ឆ្កែ ឆ្មា ប្រចៀវ និង​ជ្រូក​ខាំ អាចធ្វើ​ការ​សង្គ្រោះ​បឋម​ដោយ​ខ្លួន​ឯង​បាន​តាម​រយៈ​ការ​ចាក់​ទឹក​លាង​មុខ​របួស​ដោយ​ទឹក​ស្អាត​ជា​មួយ​សាប៊ូ​១០​នាទី ហើយ​លាប​ថ្នាំ​សម្លាប់​មេរោគ។ ប៉ុន្តែ ដាច់​ខាត​កុំរុំ​ក្រណាត់​ឬ​បង់​លើ​មុខ​របួស​ឲ្យ​សោះ។

សូមបញ្ជាក់ថា ការ​សម្រុក​ទៅ​ចាក់​ថ្នាំ​បង្ការ​របស់​ពលរ​ដ្ឋនេះ ធ្វើ​ឡើង​ក្រោយ​ក្មេង​ស្រី​ម្នាក់​បានស្លាប់​ដោយ​សារ​ឆ្មា​ខាំ​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ នៅ ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង។ ក្មេង​ស្រី​រូបនេះ​ត្រូវ​ឆ្មា​ខាំ​តាំង​ពី​ដើម​ខែ​ធ្នូ ឆ្នាំ២០១៨​មកម្លេះ ប៉ុន្តែ​ឪពុក​ម្ដាយ​មិន​បាន​ចាក់​ថ្នាំ​ការពារ នៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​ទេ។

ជា​រៀង​រាល់​ឆ្នាំ​មនុស្ស​៥០០​ទៅ​៧០០​ករណី​ស្លាប់​ដោយ​សារ​សត្វ​ទាំង​៤​ប្រភេទ​នេះ ខាំ ខ្វាច ខ្ញៅ។ ដោយ​ឡែក​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឆ្នាំ​២០១៧ នៅ​លើពិភព​លោក​ជំងឺ​ឆ្កែឆ្គួត ដែល​បណ្តាល​មក​ពី​ឆ្កែ​ខាំ ស្លាប់​ប្រហែល ៥៩០០០​នាក់​ក្នុង​មួយ​ឆ្នាំ ជាពិសេស​នៅ​ក្នុង​តំបន់​អាស៊ី​និង​អាហ្រ្វិក៕

 

 

 

 

 

 

 

 

 

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ