ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

បញ្ហា​​ ​EBA​​៖​ ​លោក​ ​គល់​ ​បញ្ញា ​​ចង់​​ឲ្យ​​រដ្ឋា​ភិបាល​កម្ពុជា​បន្ទន់​ជំហរ​ចំពោះ​សហភាព​អឺ​រ៉ុប​

media លោក គល់ បញ្ញា នាយកអង្គការ​ខុម​ហ្រ្វែល @RFI

លោក ​គល់ ​បញ្ញា ​នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​កាត់​ថា​ ខុម​ហ្រ្វែល ​បានលើក​ឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​នៅ​មាន​ឱកាស​សម្រប​សម្រួល​ជាមួយ​សហភាព​អឺរ៉ុប​ ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​បន្ត​ទៀត​ ដោយ​លោក​យល់​ថា ​ប្រទេស​លោក​សេរី​នេះ​មានការ​អាណិត​អាសូរ​ច្រើន​ដល់​ប្រជា​ជន​កម្ពុជា​។​ ការ​លើកឡើង​​របស់​ លោក​ គល់ ​បញ្ញា ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន​ បាន​ថ្លែង​នៅ​ប្រទេស​ជប៉ុន​ថា​ បើ​សហភាព​អឺរ៉ុប តម្រូវ​ឲ្យ​បង់​ពន្ធ ​គឺ​កម្ពុជា​ព្រម​បង់​ពន្ធ ដោយ​មិន​សុខ​ចិត្ត​យក​អធិប​តេយ្យភាព​ទៅ​ប្តូរ​នឹង​ជំនួយឡើយ​។

តែ​តាម​ លោក​ គល់​ បញ្ញា ​បើ​ទោះបី​ជា​កម្ពុជា​សុខ​ចិត្ត​បង់​ពន្ធ​លើ​ទំនិញ​នាំ​ចូល​សហភាព​អឺរ៉ុបក៏​ដោយ​ តែ​មិន​មាន​ន័យ​ថា​ រឿង​នេះ​អាច​បញ្ចប់​ត្រឹម​ការ​បង់​ពន្ធ​នោះទេ​។

ប្រសាសន៍​ លោក គល់ បញ្ញា ទាក់ទង​នឹង​ការ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប 10/10/2018 - ដោយ អ៊ឹង ប៊ុនថន ស្តាប់

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ