អានតួអត្ថបទ
កម្ពុជា-នយោបាយ

ហ្វ៊ុនស៊ិនប៉ិចដកមន្រ្តី៤រូបចេញពីតួនាទីជាន់ខ្ពស់ក្នុងគណបក្ស

សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឫទ្ធិ​ បាន​សម្រេច​ដក​មន្រ្តី​ជាន់​ខ្ពស់​៤រូប​ចេញ​ពី​​គណ​បក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិច​ ក្រោយ​ការ​បោះ​ឆ្នោត​ដែល​គណ​បក្ស​នេះ​មិន​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​​។ ​មន្ត្រី​​ទាំង​​៤​រូប​ដែល​​ត្រូវ​បាន​​បញ្ចប់​​មុខ​តំណែង​ក្នុង​បក្ស​នេះ ​​មាន​ ​លោក​​យូ ហុក​គ្រី​ ​ លោក​ ​ប៉ោ​ ប៊ុន​ស្រ៊ឺ ​និង ​លោក ​​ញ៉េប​ ប៊ុន​ជិន​ ដែល​អ្នក​ទាំង​៣​គឺ​ជា​អនុប្រធាន​​គណ​បក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិច​។ ​ចំណែក ​​លោក​ វ៉ាន់​ សុផាន់​ណា​ ជា​​អគ្គ​លេខាធិការ​រង​​ប្រតិ​បត្តិ​​គណ​បក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិច​ ក៏​ត្រូវ​បាន​ដក​ចេញ​ពី​មុខ​តំណែង​នេះដែរ​។​លោក​​ញ៉េប​ ប៊ុន​ជិន​ ជា​អ្នក​នាំពាក្យ​គណ​បក្ស​​ហ្វ៊ុនស៊ិ​នប៉ិច​ដែល​ទើប​​ត្រូវ​បាន​បញ្ចប់​តួ​នា​ទី​នេះ​បាន​ថ្លែង​ថា ការ​បញ្ចប់​មុខ​តំណែង​របស់​ពួក​លោក​នេះ​គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​អ្នក​ទាំង​នោះបាន​ព្យា​យាម​​ទៅ​ជួប​សម្តេចក្រុម​ព្រះ​នៅឯ​ក្រៅ​ប្រទេស​ដើម្បី​សួរ​សុខ​ទុក្ខ​ តែ​សម្តេច​ក្រុម​ព្រះ​មិន​ព្រម​ឲ្យ​ជួប​។​

ការជួបជុំអ្នកគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិច មុនពេលហែក្បួនឃោសនា
ការជួបជុំអ្នកគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិច មុនពេលហែក្បួនឃោសនា @RFI
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ