បទយកការណ៍
គណបក្សមាតុភូមិយើងឃោសនាតែពីសមិទ្ធផលដែលបានកសាងឡើងនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១៨
គណបក្សមាតុភូមិយើង ដែលមានលេខរៀងទី២នៅលើសន្លឹកឆ្នោតបានធ្វើយុទ្ធនាការឃោសនារបស់ខ្លួននៅទីក្រុងភ្នំពេញ នាថ្ងៃអាទិត្យនេះ មានទ្រង់ទ្រាយធំជាងការឃោសនាកន្លងមក។គណបក្សមាតុភូមិយើង ដែលទើបតែបង្កើតឡើងនេះ បានឃោសនាច្រើនតែពីសមិទ្ធផលរបស់ខ្លួនដែលមានលោក ចាន់ ប៊ុនហន ជាប្រធានគណបក្សនេះបានកសាងឡើងនៅកម្ពុជា បន្ទាប់ពីលោកបានទៅរៀន និងរស់នៅសហរដ្ឋអាមេរិក។