អានតួអត្ថបទ
កម្ពុជា-ច្បាប់

មន្ត្រី​រដ្ឋាភិបាល​ដាក់​ពាក្យ​ប្ដឹង​ស្វែង​រក​ជន​ដៃ​ដល់​ចូល​Hackerផេក​ហ្វេស​បុក​ក្រសួងយុត្តិធម៌​និង​អ៊ីម៉េល​ផ្ទាល់​ខ្លួន

គណនី​ហ្វេសបុក​ផេក របស់​ក្រសួង​យុត្តិធម៌​ត្រូវ​បាន​គេ​លួចចូល​ទៅ​គ្រប់​គ្រង​ឬHacker កាល​ពី​ថ្ងៃ​ទី​២០​ឧសភា។ ក្នុង​ថ្ងៃ​តែ​មួយ​នេះ គណនីយ​អ៊ីម៉េល​ផ្ទាល់​ខ្លួន​របស់​អ្នក​នាំ​ពាក្យ​ក្រសួ​ង​យុត្តិធម៌ គឺលោក គឹម សន្តិភាព ក៏​ត្រូវ​បាន​គេ​លួច​ចូល​ទៅ​គ្រប់​គ្រង​ដែរ។ ប្រឈម​បញ្ហានេះ​លោក គឹម សន្តិភាព បាន​សម្រេច​ដាក់​ពាក្យ​ប្ដឹង​ក្នុង​ថ្ងៃ​ដដែល​ទៅ​កាន់​អគ្គ​ស្នង​ការនគរ​បាល​ជាតិ ដើម្បី​ឲ្យ​ស្ថាប័ន​ជាតិ​មួយ​នេះ​ស្វែង​រក​ចាប់​ខ្លួន​ជន​ដៃ​ដល់​ និង​ពាក់ព័ន្ធ​ទាំង​ឡាយ​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់។ សូម​បញ្ជាក់​ថា ករណី​លួច​ចូល​ទៅ​គ្រប់​គ្រង​គណ​នីអ៊ីម៉េល​របស់​មន្ត្រី​រដ្ឋាភិបាល​នៅ​ពេល​នេះ កើត​មាន​ឡើង​បន្ទាប់​ពី មន្ត្រី​គណបក្ស​ប្រឆាំងក៏​ធ្លាប់​ជួប​រឿង​ដូច​គ្នា​នេះ​កាល​ពី ពីរ​ខែ​មុន​ដែរ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ rfi
ផ្សាយពាណិជ្ជកម្ម

លោក គឹម សន្តិភាព អ្នក​នាំ​ពាក្យ និង​ជា​អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​បាន​គូសបញ្ជាក់​ថា រូបភាព​នៃ​ការ​ចូល​ទៅ​Hacker ឬ​លួច​ចូល​ទៅ​គ្រប់​គ្រង​គណនីហ្វេស​បុក​ផេករបស់​ក្រសួង​យុត្តិ ធម៌ ពី​សំណាក់​ជន​ដៃ​ដល់​ធ្វើ​ឡើង តាម​រយៈ​ការ​បង្ហាញ​ពីសកម្មភាព​ឃោសនា​របស់​គណ បក្ស​ប្រឆាំង​ដែល​សកម្មភាព​ទាំង​នេះ​ទាញ​ចេញ​បន្ត​ពីឈ្មោះ​ហ្វេស​បុក​ឈ្មោះ សម រង្ស៊ី ។

 
លោក គឹម សន្តិភាព ក៏​បាន​អះ​អាង​ថា រហូត​មក​ដល់​ពេល​នេះ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋដែល​លោក​បាន​ដាក់​ពាក្យ​ប្ដឹង​នោះ​កំពុង​តែ​ធ្វើ​ការ​ទៅ​លើ​រឿង​នេះ​ហើយ។ ចំពោះ​ស្ថានភាព​នៃ​គណនី​ទាំង​ពីរ​រួម​មានៈ ផេក​ហ្វេស​បុក​និង​គណនីអ៊ីម៉េល​ផ្ទាល់​ខ្លួន​នេះលោក គឹម សន្តិភាព បញ្ជាក់ថា ខាង​ជំនាញ​ក៏​កំពុង​ដោះ​ស្រាយ​ទៅ​លើ​បញ្ហា​នេះ​ដែរ។

គេ​នៅ​ចាំ​បាន​ថា ករណី​ដូច​គ្នា​ក៏​បាន​កើត​មាន​រួច​ហើយ​ទៅ​លើ​មន្ត្រី​គណបក្ស​ប្រឆាំង។ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​មិថុនា​លោក ម៉ៅ មុនីវណ្ណ អនុ​ប្រធាន​គណៈ​កម្មាធិការប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​មុខ​មក​អះអាង​ថា ទាំង​គណនី​ហ្វេស​បុក និង​អ៊ីម៉េល​របស់​លោក​ត្រូវ​បាន​ជន​ខិល​ខូច​លូច​ទៅ​Hacker។ ទង្វើ​នេះ​លោក​ចាត់​ទុក​ថាជា​ការ​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​បក្ស​ពួក​ក្នុង​គោល​បំណង​បំបែក​បំបាក់ និង​រារាំងបញ្ឈប់​នូវ​សកម្មភាព​ផ្ទាល់​ខ្លួន​របស់​លោក​ជា​មួយ​ប្រជាពលរដ្ឋ​តាម​បណ្ដាញ​សង្គម​ហ្វេស​បុក។ ក្រៅ​ពី​លោក ម៉ៅ មុនីវណ្ណ នៅ​មាន​លោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ និង​លោក ហូរ វ៉ាន់ ​ជា​ដើម។

 
ប៉ុន្តែ​ក្រុម​តំណាង​រាស្ត្រ​ទាំង​នេះ​មិន​បាន​ប្ដឹង​ទៅ​ស្ថាប័ន​រដ្ឋ​ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​ជន​ដៃដល់​នោះ​​ទេ ដោយ​ពួក​គេ​គ្រាន់​ប្ដឹង​ទៅ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដើម្បី​ទាម​ទារ​យកគណនីបណ្ដា​ញ​សង្គម​មក​វិញ​តែ​ប៉ុណ្ណោះ។ ក្រៅ​ពី​មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​រដ្ឋាភិបាល​ដែល​រង​ការ​Hacker​ហើយ​នោះ គេ​នៅ​ចាំ​បាន​ថា ហ្វេសបុកផេក​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ត្រូវ​បាន​ក្រុម​ចោល​អ៊ិនថើណេត​ចូល​ទៅ​Hackerផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ