បទយកការណ៍
ពលរដ្ឋ៖ មន្ទីរពេទ្យរដ្ឋគួរគិតដល់កន្លែងស្នាក់នៅសម្រាប់សាច់ញាតិដែលថែទាំអ្នកជំងឺ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០៦
នៅតាមមន្ទីរពេទ្យរដ្ឋមួយចំនួនត្រូវបានគេមើលឃើញថា សាច់ញាតិអ្នកជំងឺបានជ្រើសយកសួនច្បារ ឬចន្លោះទំនេរណាមួយនៃអគារពេទ្យជាកន្លែងស្នាក់នៅបណ្ដោះអាសន្ន។ អ្នកស្នាក់នៅដែលភាគច្រើនឡើងពីខេត្តបាននិយាយដូចគ្នាថា គ្មានជម្រើសទើបបង្ខំចិត្តដេកលើសួន ទោះបីជាដឹងថា ប៉ះពាល់ដល់សោភ័ណភាពក្នុងមន្ទីរពេទ្យក៏ដោយ។ ប៉ះពាល់សោភ័ណភាពមន្ទីរពេទ្យជារឿងមួយ តែរឿងមួយទៀតបានប៉ះពាល់ដល់សុខភាព ព្រោះតែការស្នាក់បែបនេះពុំមានផាសុខភាពឡើយ។ ដូច្នេះ សាច់ញាតិដែលថែទាំអ្នកជំងឺបានស្នើដល់មន្ទីរពេទ្យរដ្ឋ គួរសាងសងកន្លែងស្នាក់នៅសមរម្យសម្រាប់ពលរដ្ឋទូទៅ។