ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ជំនួបរវាងនាយករដ្ឋមន្ត្រីនិងអ្នកសារព័ត៌មាន មានអត្ថន័យយ៉ាងណា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១២
៨ម៉ោងមុនជំនួបផ្ដើមជំនួបប្រចាំឆ្នាំនិងជាលើកទី៣ រវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌ មាននឹងចាប់ផ្ដើមនៅរសៀលនេះ។ អេង គីមហុង បានជួបសម្ភាសអ្នកសារព័ត៌មានមួយចំនួនជុំវិញជំនួបនេះ។ អ្នកសារព័ត៌មានយល់ថា ជំនួបនេះបង្ហាញភាពស្និទ្ធិស្នាលរវាងប្រមុខរដ្ឋាភិបាលនិងអ្នកសារព័ត៌មាន។ ប៉ុន្តែយ៉ាងណា អ្នកសារព័ត៌មានមួយចំនួនទៀតនិយាយថា ជំនួបរវាងនាយករដ្ឋមន្ត្រីមានគម្លាតឆ្ងាយសម្រាប់ពួកគេទៅវិញ។ មានគម្លាតព្រោះថា ពួកគេត្រូវបានផាត់ចេញពីក្នុងបញ្ជីដែលត្រៀមជួបនាយករដ្ឋមន្ត្រី។ ដូច្នេះជំនួបរវាងនាយករដ្ឋមន្ត្រីនិងអ្នកសារព័ត៌មាន មានអត្ថន័យយ៉ាងណា?