តើកម្ពុជាគួរមានច្បាប់ការពារនាយករដ្ឋមន្ត្រីទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:២៥
ម្សិលមិញ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បានផ្ញើលិខិតចំនួនពីរទៅកាន់ ប្រធានគណបក្សកាន់អំណាច និងប្រឆាំង ដើម្បីឲ្យលោកទាំងពីររៀបចំបង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រីគ្រប់រូបដែលផុតអាណត្តិ។ បើតាម លោក លឺ ឡាយស្រេង ច្បាប់ការពារនាយករដ្ឋមន្រ្តីដែលផុតអាណត្តិបង្កើតឡើង ដើម្បីបញ្ចប់វប្បធម៌សងសឹក។ ជាការកត់សម្គាល់ ការចេញមុខស្នើរបស់លោក លឺ ឡាយស្រេង នាពេលនេះធ្វើឡើង បន្ទាប់ពីគម្រោងរៀបចំច្បាប់ការពារនាយករដ្ឋមន្ត្រីបានស្ងប់ស្ងាត់មួយរយៈធំ។ ដូច្នេះតើកម្ពុជាគួរមានច្បាប់ការពារនាយករដ្ឋមន្ត្រីទេ?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ