បាតុកម្មសុំឲ្យជប៉ុនឈប់ផ្តល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជាមានឥទ្ធិពលទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:១៤
មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ បានបើកឆាកដំបូងធ្វើបាតុកម្ម នៅមុខស្ថានបេសកម្មអចិន្ទ្រៃរបស់ជប៉ុនប្រចាំអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក កាលពីថ្ងៃទី១ខែមិថុនា ដើម្បីស្នើសុំឲ្យ ប្រទេសជប៉ុនដកខ្លួនថយ និងបញ្ឈប់ការផ្តល់ជំនួយ សម្រាប់ការបោះឆ្នោតនៅកម្ពុជា។ ការធ្វើបាតុកម្មនេះមិនមែនមានតែនៅមុខស្ថានបេសកម្មអចិន្ទ្រៃរបស់ជប៉ុន ប្រចាំអង្គការសហប្រជាជាតិតែមួយនោះទេ គឺនឹងមានធ្វើជាបន្តបន្ទាប់ទៀត នៅសហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី និង អ៊ឺរ៉ុប ជាដើម តែមិនទាន់កំណត់ថ្ងៃ។ ដូច្នេះ បាតុកម្មសុំឲ្យជប៉ុនឈប់ផ្តល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជាមានឥទ្ធិពលទេ?