អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

លទ្ធភាព​នៃ​ការ​ដោះលែង លោក កឹម សុខា មុន​ការ​បោះឆ្នោត​អាច​ទៅ​រួច​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាននៅថ្ងៃទី១១ឧសភា ​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ប្ដូរ​ការ​ឃុំខ្លួន​ លោក​ កឹម​ សុខា ​ពី​ពន្ធនា​គារ​មក​ឃុំ​នៅ​ផ្ទះ​។ ហើយទន្ទឹមនឹងនេះ មន្រ្តីអតីតគណបក្ស​សង្គ្រោះ​ជាតិលោក អ៊ូ ច័ន្ទរ័ត្ន នៅថ្ងៃទី១២ឧសភា បន្ត​ទទូច​អំពាវ​នាវ​ម្ដងហើយ​ម្ដង​ទៀត ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​លោក កឹម សុខា បើ​ទោះ​ជា​លោក កឹម សុខា មិន​មានសិទ្ធិ​ធ្វើ​នយោបាយ​ក៏​ដោយ​ចុះ។ សម្រាប់​អ្នកវិភាគ​មើល​ឃើញ​ថា ការ​ដោះលែង​លោក កឹម សុខា មុន​ការ​បោះឆ្នោត​ធ្វើ​ទៅ​បាន​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ។ ដូច្នេះ​លទ្ធភាពនៃ​ការ​ដោះលែង លោក កឹម សុខា មុន​ការ​បោះឆ្នោត​អាច​ទៅ​រួច​ទេ?

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ @facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ