អានតួអត្ថបទ
កម្ពុជា-សង្គម

២០១១ដល់២០១៧៖ មនុស្ស​ស្លាប់​ដោយ​សារ​គ្រុន​ចាញ់​ថយ​ចុះ​៩៣​នាក់​មក​នៅ​១​នាក់

ថ្ងៃ​នៅ​ថ្ងៃ​ទី​២៥​មេសា​នេះ គឺ​ទិវា​គ្រុន​ចាញ់​ពិភព​លោក។ នៅ​កម្ពុជា​បាន​រៀបចំ​ទិវា​នេះក្រោម​ប្រធាន​បទ«ត្រៀម​រួច​ជា​ស្រេច ចូល​រួម​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់»។ នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​សុខាភិបាល​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ២០​១៧ មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​បាន​ធ្លាក់​ចុះ​ពី​៩៣​នាក់​មក​នៅ​ត្រឹម​១នាក់។

ក្នុងមួយឆ្នាំៗ មាន​មនុស្ស​​​ប្រមាណ​ជា ៦៥ម៉ឺននាក់ ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​ នៅទូទាំងពិភពលោក
ក្នុងមួយឆ្នាំៗ មាន​មនុស្ស​​​ប្រមាណ​ជា ៦៥ម៉ឺននាក់ ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​ នៅទូទាំងពិភពលោក REUTERS/James Gathany
ផ្សាយពាណិជ្ជកម្ម

អត្រា​នៃ​ការ​ធ្លាក់​ចុះ​ចំនួន​មនុស្ស​ស្លាប់​ពី​៩៣​នាក់​មក​១​នាក់​នេះ គឺ​ជា​ចំនួន​មួយ​ស្ថិត​នៅ​ក្នង​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​លុប​បំបាក់​ជំងឺ​គ្រុន​ចាញ់​២០១១​ដល់​២០២៥ របស់​រដ្ឋា​ភិបា​ល។ តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​សុខាភិបាល ស្ដីពី​កម្ម​វិធី​ជាតិ​ប្រយុទ្ធនឹង​ជំងឺ​គ្រុន​ចាញ់​ពី​ឆ្នាំ​២០១១​ដល់​២០២៥ បាន​គូស​បញ្ជាក់​ថា អត្រា​នៃ​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​ធ្លាក់​ចុះ​ពី​៩៣​មក​១នាក់​គឺ​ជា​ជោគជ័យ​មុន​គោល​ដៅ​គ្រោង​ទុក។ ចំណែ​កករណី​មនុស្ស​ឈឺ​ត្រូវ​បាន​កាត់​បន្ថយ​៦២ ៥៨០ ករណី​មក​នៅ​ត្រឹម ៣៦ ៤៥៦ករណី។

ទោះ​នេះ​ ជា​ជោគ​ជ័យ​យ៉ាងណា​ក៏​ដោយ សម្រាប់​ប្រមុខ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ឱកាស​ទិវា​គ្រុនចាញ់​ពិភព​នេះ​ដែរ បាន​រម្លឹក​ជា​សាធារណៈ​ថា មិន​ត្រូវ​ភ្លេច​ខ្លួន​ព្រោះ​បញ្ហា​នេះ​ឡើយ។ មិន​ភ្លេច​ខ្លួន​ព្រោះ​ថា ជំងឺ​គ្រុន​ចាញ់​នៅ​តែ​ជាបន្ទុក​ដ៏​ធ្ងន់​មួយ​របស់​កម្ពុជា។ ហើយ​ម្យ៉ាង​ទៀត​កម្ពុជា​មិន​ទាន់​លុប​បំបាត់​មេរោគ​គ្រុនចាញ់​ឲ្យ​អស់​ពី​ក្នុង​ខ្លួន​មនុស្ស​គ្រប់​គ្នា​នៅ​ឡើយ​ទេ។ ប្រមុខ​រដ្ឋាភិបាល​ហ៊ាន​អះអាងដូច្នេះ​ដោយ​សារ​តែ​សត្វ​មូស​ដែក​គោញី​នៅ​តែ​មាន​នៅ​ក្នុង​ព្រៃ និង​តំបន់​ជុំវិញ​ហើយសត្វ​មូស​នេះ វា​មាន​ឱកាស​ចម្លង​ជំងឺ​គ្រុន​ចាញ់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ពី​ហគមន៍មួយ​ទៅ​សហគ​មន៍។

ចំពោះ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ ដែល​ក្រសួងសុខាភិបាល​កំពុង​បាន​ប្រតិបត្តិការ​ក្នុង​យុទ្ធសាស្ត្រ​ធំៗ​ចំនួន​៥​ក្នុង​អភិក្រម​ការងារ ឆ្នាំ​២០១១ ដល់ ឆ្នាំ​២០២០ រួមមាន៖ ផ្តល់​សេវា​ពិនិត្យ​និង​ព្យាបាល​ដោយ​ធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់​១០០​ភាគរយ លើ​រាល់​ករណី​សង្ស័យ​មាន​ជំងឺគ្រុនចាញ់​ និង​ផ្តល់​ការព្យាបាល​ដោយ​ថ្នាំ​មាន​ប្រសិទ្ធ​ភាព​​គ្មាន​ភាពស៊ាំ​។ លាបថ្នាំ​ការពារ​មូស​ខាំ​និង​មុង​ជ្រលក់​ថ្នាំ​ត្រូវ​បានផ្តល់​ជួន​ប្រជា​ពល​រដ្ឋ​តាម​គោលដៅ​ជាប្រចាំ​ដោយ​មិន​គិតថ្លៃ​ដើម្បី​បង្ការ​មូស​ខាំ​បង្កឡើង​ដោយសារ​មូស​ដែកគោល​ញី​។ ​ចំណែក​ការបាញ់​ថ្នាំ​សម្លាប់​មូស​ដែកគោល​ញី​នៅ​ជុំវិញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំណុច​ដែល​ចម្លងជំងឺ​គ្រុនចាញ់​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ