ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/04 12h00 GMT
កម្ពុជា

រដ្ឋាភិបាល​ហៅ​ការ​លើក​ឡើង​របស់​ស្ថាន​ទូត​អាមេរិក​ករណី​លោក​ កឹម​ សុខា ​ថា​មិន​គោរព​អធិប​តេយ្យ​ភាព​កម្ពុជា​

media លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា @Chan Chen's Facebook

ក្រសួង​ការ​បរទេស​កម្ពុជា​កាល​ពី​ល្ងាច​ម្សិលមិញ​ បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​នឹង​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំនៅ​កម្ពុជា​។​ ស្ថាន​ទូត​អាមេរិក​ ដែល​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​បាន​លើក​ឡើងថា ​ការ​ឃុំ​ខ្លួន​ លោក ​កឹម ​សុខា ​ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះជាតិ​ ​រយៈ​ពេល​ជិត​១៨​មកនេះ​ គឺ​ជា​ការ​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌​។​ ប៉ុន្តែ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ចាត់​ទុក​ការ​លើក​ឡើង​បែប​នេះ​ថា​ មិន​មាន​លក្ខណៈ​ការ​ទូត ​និង​មិន​គោរព​អធិប​តេយ្យ​ភាព​របស់​កម្ពុជា។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​សំដែង​ការ​ភ្ញាក់​ក្រោយ​ពីដឹង​ថា​ស្ថាន​ទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ ​បាន​បង្ហោះ​សារ​មួយ​ដែល​ រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ ជា​ការ​«អត្ថាធិប្បាយ​តែ​មួយ​ជ្រុង»​លើ​រឿង​ក្តី​របស់​ លោក កឹម សុខា។

ករណី លោក កឹម សុខា ​ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះជាតិ​ ដែល​ត្រូវ​បាន​ស្ថាន​ទូត​អាមេរិក​ ចាត់ទុកថា ​ជាការ​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌​ ជិត​១៨​ខែ​មក​ហើយ​។​ ស្ថាន​ទូត​អាមេរិក បាន​ចាត់​ទុក​ លោក​ កឹម​ សុខា ​ថា«ជា​មនុស្ស​ស្អាត​ស្អំ ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌ ​ក្រោម​ការ​ចោទ​ប្រកាន់​មិន​ពិត​។ ​មិន​មាន​ភស្តុតាង ​ហើយ​ក៏មិន​ទាន់​មាន​ការ​កំណត់​បើក​សវនា​ការ​កាត់​ទោស​គាត់​ដែរ»​។

ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​វិញ តាម​រយៈ​ក្រសួង​ការ​បរទេស បាន​ចាត់​ទុក​កាយ​វិការ​របស់​ស្ថានទូត​អាមេរិក​ថា មិនមាន​លក្ខណៈ​ការទូត និង​មិន​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា។

មិន​គោរព​អធិបតេយ្យភាព​ ដែល​​ក្រសួង​ការ​បរទេស​ អះអាងថា ខ្លួន​បង្ខំ​ចិត្ត​ក្រើន​រំឭក​ដល់​ស្ថានទូត​អាមេរិក​នៅកម្ពុជា​អំពី​មាត្រា​៤១​នៃអនុសញ្ញាទីក្រុង​វីយែន​ឆ្នាំ​១៩៦១ ស្តីពី​ទំនាក់​ទំនង​ការ​ទូត ជាពិសេស​តម្រូវ​ឲ្យ​សហរដ្ឋអាមេរិក មិន​ត្រូវ​ជ្រៀត​ជ្រែក​កិច្ច​ផ្ទៃ​ក្នុង​កម្ពុជា។

សូមជម្រាបថា ការ​ឆ្លើយ​ឆ្លង​​រវាង​កម្ពុជា និងអាមេរិក​នៅពេលនេះ ខណៈ​ពេល​ដែល​ការ​ពន្យា​ពេល​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន លោក កឹម សុខា ​រហូតដល់​១៨​ខែ នោះ​ នឹង​ត្រូវ​ផុត​នៅ​ថ្ងៃ​ទី៣ ខែ​មីនា​ខាង​មុខ​នេះ។ ប៉ុន្តែមកទល់ពេល​នេះ​តុលាការ​នៅមិន​ទាន់​កំណត់​ពេល​បើកសវនាការនៅឡើយ ខណៈសហគមន៍អន្តរជាតិខាងលោក​សេរី​នៅបន្ត​ទាមទារឲ្យ​ដោះលែង​ លោក កឹម សុខា ឲ្យមានសេរី​ភាពពេញ​ឡើង​វិញ​៕​ ​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ