អានតួអត្ថបទ
កម្ពុជា-ច្បាប់

សេរីភាព​សារព័ត៌មាន៖ ស្ត្រី​អ្នក​សារព័ត៌មាន​ជួប​បញ្ហា​ប្រឈម​ខ្លាំង​ជាង​បុរស

ភាគី​ពាក់ព័ន្ធ​ដឹក​នាំ​ដោយ​អង្គការយូណេស្កូនៅ​ថ្ងៃ​ទី​៣​ឧសភា​នេះ បាន​ប្រារព្ធ​ទិវា​សេរី​ភាព​​សារព័ត៌មាន​ពិភព​លោក​ឆ្នាំ​២០១៨ ដោយ​ឆ្លៀត​ឱកាស​ចេញ​ផ្សាយ​នូវ​លទ្ធផល​នៃការ​ស្រាវ​ជ្រាវ​ស្តីពី ដំណើរ​ឆ្ពោះ​ទៅ​រក​សមភាព​យេនឌ័រ ស្ត្រី​និង​វិស័យ​សារព័ត៌​មាន​នៅកម្ពុជា។ ក្នុង​នោះ បណ្ដា​អ្នក​ពាក់​ព័ន្ធ​បាន​មើល​ឃើញ​ប្រហាក់​ប្រហែល​គ្នា​ថា ស្ត្រី​អ្នកសារព័ត៌មាន​ជួប​បញ្ហា​ប្រឈម​ច្រើន​ជាង​បុរស ។

រូបភាព​៖ ភាគីពាក់ព័ន្ធដឹកនាំដោយអង្គការយូនីស្កូលនៅថ្ងៃទី៣ឧសភានេះ បានប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៨
រូបភាព​៖ ភាគីពាក់ព័ន្ធដឹកនាំដោយអង្គការយូនីស្កូលនៅថ្ងៃទី៣ឧសភានេះ បានប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៨ @kimhong
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា​បុរស​មាន​ចំនួន​ច្រើន​ជាង​ស្ត្រី​បំរើ​ការងារ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន។ ក្នុងនោះ​បុរស​ក៏​មាន​ចំនួន​ច្រើន​ជាង​ស្ត្រី​ដែរ ដឹក​នាំ​ស្ថាប័ន​សារព័ត៌មាន។ នេះ​គឺជា​ការលើក​ឡើង​របស់​លោក Jaldeep Katwala អ្នក​គ្រប់​គ្រង​គម្រោង​បណ្ដាញ​បណ្ដុះ​បណ្ដាលព័ត៌មាន​អាស៊ី​អាគ្នេយ៍​នៃ​អង្គការFojo។ ថ្លែង​តាម​រយៈ​អ្នក​បក​ប្រែ​លោក Jaldeep Ka​tw​ala​លើក​ឡើង​ថា ស្ត្រី​ជា​អ្នក​សារព័ត៌​មាន ពួក​គេ​ពិបាក​នឹង​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​បើ​ធៀបនឹង​អ្នក​សា​រ​ព័ត៌​មាន​ជា​បុរស។ ម្យ៉ាង​ទៀត ស្រ្តី​ជា​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ប្រឈ​ម​នឹង​ការ​លំ​បាក​​មួយ​កម្រិត​ទៀត​នៅ​ពេល​ដែល​ពួក​គេ​សុំ​ច្បាប់​សម្រាក​អំឡុង​ពេល​ស​ម្រា​លកូន។

ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​ស្ត្រី​អ្នក​សារព័ត៌មាន​៤០​ភាគរយ​មិន​ចំពោះ​តែ​កម្ពុជា​ឡើយ ពួក​គេប្រ​ឈម​នឹង​ការ​បៀតបៀន​សិទ្ធិ​តាម​រយៈ​ការ​បៀត​បៀន​ផ្លូវ​ភេទ​ទាំង​ពាក្យ​សម្ដី និង​កាយវិការ​ពី​បុរស។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​មាន​អ្នក​សារព័ត៌មាន​ជា​ស្ត្រី​និង​បុរស​ខ្លះបដិសេធ​ថា សកម្មភាព​ទាំង​នេះ មិនមែន​ជា​ការ​បៀតបៀន​ផ្លូវភេទ​នោះ​ទេ។ នេះបើតាម​ការ​លើក​បង្ហាញ​របស់​អ្នក​គ្រប់គ្រង​គម្រោង​បណ្ដាញ​បណ្ដុះ​បណ្ដាល​ព័ត៌មាន​អាស៊ីអាគ្នេយ៍​នៃ​អង្គ​ការFojo។ ជា​យោបល់​មន្ត្រី​រូប​នេះ ជំរុញ​ឲ្យ​មាន​ចំនួន​ស្រ្តី និង​បុរស​នៃអ្នក​គ្រប់គ្រង​មាន​ភាព​​ស្មើ​គ្នា ទើប​កាត់​បន្ថយ​បញ្ហា​ប្រឈម​ដែល​កើត​មាន​ចំពោះ​ស្ត្រី។

ចំណែក​សង្គមស៊ីវិល​នៅ​ក្នុង​ស្រុក​វិញ លោកស្រី ធីតា ឃឹះ ប្រធាន​អង្គការ​សីល​ការ កត់​សម្គាល់​ថា ត្បិត​តែ​ស្រ្តី​ជា​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង និង​មានភាព​ក្លា​ហា​ន​ជាង​មុន​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ប្រឈម​ការ​លេង​សើច​បែប​បៀត​បៀនផ្លូវ​ភេទ​ពី​បុរស​ដដែល។ ការ​បៀតបៀន​ផ្លូវ​ភេទ​មិន​សំដៅ​តែ​ទៅ​លើស​កម្មភាព​នៃ​ការចាប់រំលោភ​នោះ​ទេ ពាក្យ​សម្ដី​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​បៀត​បៀន​ផ្លូវ​ភេទ​ដែរ។ នេះ​បើ​តាមលោក​ស្រី ធីតា ឃឹះ។

ទន្ទឹម​នឹង​នេះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​កិច្ច​ការ​នារី បាន​ច្រាន​ការ​រិះគន់​​អំពី​ចន្លោះ​ប្រ​ហោង​នៃ​កិច្ច​ការពារ​ស្ត្រី​នៅ​គ្រប់​វិស័យ ពិសេស​ក្នុង​វិស័យ​សារព័ត៌មាន​នេះ​តែ​ម្ដង។ តែ​យ៉ាង​​ណា​មិញ​លោកស្រី​រដ្ឋមន្ត្រី ចង់​ឃើញ​ពី​ភាព​ល្បីល្បាញ​នៃ​អ្នក​សារព័ត៌មាន​ស្រ្តី​កម្ពុ​ជា​​មាន​ស្នាដៃ​លេច​ធ្លោ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ