អានតួអត្ថបទ
កម្ពុជា

មនុស្ស​ប្រហែល​៦​ពាន់​នាក់​ចូល​រួម​អប​អរ​ការ​ដាក់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ជា​សម្បត្ត​បេតិ​ក​ភ​ណ្ឌ

នៅ​ថ្ងៃ​ទី​១៧​កក្កដា​ខាង​មុខ​នេះ រដ្ឋាភិបាល​នឹង​រៀប​ចំ​ពិធី​អបអរ​សាទរ​នៃ​ការ​ដាក់​បញ្ចូ​ល​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ជា​សម្បត្ត​បេតិកភណ្ឌ​ពិភព​លោក នៅ​ពហុកីឡា​ដ្ឋានជាតិ​អូឡាំពិក​កម្ពុជា​ក្រោម​វត្ត​មាន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា។ តាម​ការ​ប៉ាន់​ស្មាន​មនុស្ស​ប្រហែល​ជា​៦​ពាន់​នាក់​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​នេះ។

រូបថតៈ ប្រាសាទសំបូរព្រៃគុក
រូបថតៈ ប្រាសាទសំបូរព្រៃគុក
ផ្សាយពាណិជ្ជកម្ម

អ្នក​ចូល​រួម​ប្រហែល​ជា​៦​ពាន់​នាក់​នេះ គឺ​ជា​ចំនួន​មួយ​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​សម​ស្របនឹង​ទំហំ​របស់​ស្តាត​អូឡាំ​ពិក។ ពួក​គេ​ទាំង​នេះ​គឺ​ជា យុវជន មហាជន កង​កម្លាំង​ប្រដាប់អាវុធ​ជា​ដើម។ នៅ​ក្នុង​ព្រឹត្តការណ៍​នោះ មាន​នឹង​មាន​ការ​ទូង​ស្គរ​ នឹង​ការ​លើក​ឡើង​ពីប្រវត្តិ​ប្រាសាទ​រួម​ទាំង​សាវតា​នៃ​ការ​ដាក់​បញ្ចូល ប្រាសាទ​សំបូរ​ព្រៃ​គុក​ទៅ​ក្នុង​បញ្ជីបេតិកភណ្ឌ​ពិភព​លោក។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

លោក វ៉ាត់ ចំរើន បាន​អះ​អាង​ថា ពិធី​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​រូប​ភាព​មួយ​យ៉ាង​អធិកអធមដូច​កាល​ដែល រដ្ឋាភិបាល​រៀប​ចំ​ពិធី​អបអរសាទរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារចូល​ជា​សម្បត្ត​បេតិភណ្ឌ​ពិភព​លោក​ក្នុង​ឆ្នាំ​២០០៨។ កាល​ណោះ​នៅ​ប្រាសាទ​ព្រះវិហារ​ផ្ទាល់​តែ​ម្ដង​រដ្ឋាភិបាល​ក៏​បាន​រៀប​ចំ​ពិធី​នេះ​នៅ​ទី​នោះ​ដែរ។ ចំពោះ​ប្រាសាទ​សំបូរព្រៃ​គុក​វិញ​បើ​តាម​គម្រោង​អាជ្ញាធរ​ក៏​គ្រោង​រៀប​ចំ​ពិធី​មួយ​នៅ​ប្រាសាទ​ផ្ទាល់​តែ​ម្ដង​ដែរតែ​មិន​ទាន់​កំណត់​ថ្ងៃ។

សូមបញ្ជាក់ថា ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​ចុះ​បញ្ជី ជា​បេតិកភណ្ឌពិភព​លោក នៅក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ បេតិកភណ្ឌ​ពិភព​លោក នៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ។ នេះ​ជា​ប្រាសាទ ទី៣ ហើយ ដែល​បាន​ចូល​ជា​សម្បត្តិ បេតិក ភណ្ឌ​ពិភព​លោក ក្រោយ​ពី​ប្រាសាទ​អង្គរ​វត្ត ដាក់​បញ្ចូល​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ១៩៩២ និង​ប្រាសាទ​ព្រះវិហារ​ដាក់​បញ្ចូល​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨។ ក្រោយដាក់​បញ្ចូល​នេះ ហើយ រដ្ឋាភិបាល​ក៏​បាន​បំផុស​ឲ្យ​មាន​ព្រឹត្តការណ៍​ទូង​ស្គរ​ដើម្បី​ជា​ការអបអរ​នៅ​ទូទាំ​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ