ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
សេដ្ឋកិច្ច

បុណ្យ​សមុទ្រ​លើក​ទី៦​ត្រឡប់​មក​រៀប​ចំ​ឡើង​វិញ​នៅ​ខេត្ត​កែប

media  
រូបតំណាងឲ្យខេត្តកែប

ក្រសួង​ទេសចរណ៍ នឹង​រៀប​ចំ​ពិធី​បុណ្យ​សមុទ្រ​លើ​ទី៦ នៅ​ខេត្ត​កែប​នា​ចុង​ខែធ្នូ​ ដែលនេះ​គឺ​ជា​ដំណើរ​វិល​ជុំ​ទី២ បន្ទាប់​ពី​ខេត្ត​កែប​ទទួល​រៀប​ចំ​បុណ្យ​សមុទ្រ​ម្ដង​រួច​មក​ហើយ​។ អ្នក​រៀប​ចំ​កម្មវិធី​បាន​អះ​អាង​ថា ពិធី​បុណ្យ​សមុទ្រ​នៅ​ឆ្នាំ​នេះ មាន​លក្ខណៈ​ពិសេសជាង​បណ្ដា​ឆ្នាំ​មុនៗ​ដោយ​មាន​ការ ប្រណាំង​ទូក​ក្ដោង និង​មាន​សិល្បៈ​នៃ​ការ​បាញ់​ទឹករួម​បញ្ចូល​ជាមួយ​បទ​ភ្លេង​។

ការ​ប្រណាំង​ទូក​ក្ដោង នឹង​មាន​ការ​ចូល​រួម​ប្រឡង​ប្រណាំង​រវាង​កីឡាករ​កម្ពុជា​ជាមួយ​កីឡា​​​ករ ឬ​កីឡា​ការិនី​មក​ពី​ប្រទេស​វៀតណាម និងថៃ។ កីឡា​ប្រភេទ​នេះ ក៏​ធ្លាប់​ដាក់តាំង​បង្ហាញ​ម្ដង​រួច​ហើយ​ដែរ នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ឆ្នាំ​ទៅ​មិញ តែ​មិន​មាន​ការ​អុំ​ប្រឡង​ប្រណាំង​ដូច​ដែរ​គេ​គ្រោង​ធ្វើ​នៅ​ឆ្នាំ​នេះ​ទេ។

ត្បិត​តែ​កីឡា​ប្រភេទ​នេះ ​ត្រូវ​បាន​បន្ថែម​នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​នេះ​ក៏​ដោយ តែ​ប្រភេទ​កីឡា​របស់​កម្ពុជា​នៅ​តែ​រក្សា​ទុក​ដដែល​ដោយ​ក្នុង​នោះ​រួម​មានៈ ការ​ប្រកួត​ប្រដាល់ក្បាច់​គុណ​បុរាណ​ខ្មែរ ការ​បង្ហាញ​ក្បាច​គុណ​ល្បុក្កតោ ការ​ប្រកួត​បាល់​ទះ​ឆ្នេរ​ខ្សាច់ ការប្រឆាំង​ទូក និង​ការ​រត់​ប្រណាំង​ជា​ដើម។

ដោយ​ឡែក​ចំពោះ ការ​បង្ហាញ​សិល្បៈ​នៃ​ការ​បាញ់​ទឹក​រួម​បញ្ចូល​ជាមួយ​បទ​ភ្លេង​វិញ​គឺជា​សិល្បៈ​មួយ​ប្លែក​មិន​ធ្លាប់​ពី​មុន​មក​ទេ។ សិល្បៈ​នេះ​គឺ​មាន​កិច្ច​សហការ​ពី​ក្រុម​ជំនាញ​បច្ចេកទេ​មក​ពី​ប្រទេស​ចិន​ជួយ​រៀប​ចំ។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង លោក វ៉ាត់ ចំរើន អគ្គលេខា​ធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ចាត់​ទុក​ពិធី​បុណ្យ​សមុទ្រ​នៅ​ឆ្នាំនេះ​មាន​លក្ខណៈ​ប្លែក​ជាង​បណ្ដាល​ឆ្នាំ​មុនៗ។

ទន្ទឹម​នឹង​នេះ​ចំពោះ​ទីក​ន្លែង​ស្នាក់​នៅ តម្លៃ​ម្ហូប​អាហារ ដែល​ត្រូវ​ដោះស្រាយ​នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​នៅ​ឆ្នាំ​នេះ​គឺ​អនុវត្ត​តាម​រូបមន្ត​ដដែល ។ នោះ​គឺ​ការ​បិទ​តម្លៃ​មុខ​ម្ហូប​នៅ​កន្លែង​​លក់​ផ្ទាល់​តែ​ម្ដង។

ចំណែក​ទី​កន្លែង​ស្នាក់​នៅ​លោក វ៉ាត់ ចំរើន លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ចូល​រួម ជួល​ផ្ទះ​ប្រជាពល​រដ្ឋ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន ជំនួស​ឲ្យ​ការ​ខ្វះ​ខាត​បន្ទប់​សណ្ឋាគារ ឬ​ផ្ទះ​សំណាក់។ ទាក់​ទង​បញ្ហា​សំរាម ក្រសួង​ទេសចរណ៍​នឹង​បំផុស​ទៅ​អាជីករ​ឲ្យ​មាន​ទម្លាប់​វេច​ខ្ចប់​ត្រឹមត្រូវ​ និង​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គាត់​ជួយ​ណែនាំ​ទៅ​ពលរដ្ឋ​ជួយ​រក្សា​អនាម័យ។ បន្ថែម​ពីលើ​នេះ​ទៀត​នៅ​មាន​បណ្ដាល​ក្រុម​យុវជន​ស្ម័គ្រ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​សំរាម​នេះ​ដែរ​។ នេះ​បើ​តាម​លោក វ៉ាត់ ចំរើន។

សូមបញ្ជាក់ថា ពិធី​បុណ្យ​សមុទ្រ​រៀប​ចំ​ឡើង​នៅ​ខេត្ត​ជុំវិញ​សមុទ្រ​រួម​មាន៖ កំពត ព្រះសី​ហនុ​ កែប និង​កោះកុង ក្នុង​គោល​បំណង​ការពារ និង​អភិរក្ស​តំបន់​ឆ្នេរ​សមុទ្រ​បន្ទាប់ពី​ឆ្នេរ​សមុទ្រ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ជា​ឆ្នេរ​ស្អាត​បំផុត​ក្នុង​ពិភព​លោក។ ម្យ៉ាង​ទៀតដើម្បី​បង្វែ​គោល​ដៅ​ភ្ញៀវទេសចរ ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​តំបន់​ឆ្នេរ​កម្ពុជា​ក្រៅ​ពីរមណីយដ្ឋាន​អង្គរ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ