អានតួអត្ថបទ
បទសម្ភាស

លោក ហុក សុទ្ធិ៖ ជាង​១២​ម៉ឺន​នាក់​ចូល​រួម​ពិព័រណ៍​សៀវភៅ ខណៈ​សៀវ​ភៅ​យ៉ាង​តិច​១២​ម៉ឺនក្បាល​បាន​លក់​ចេញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

យ៉ាងហោច​ណាស់​មនុស្ស​ជាង​១២​ម៉ឺន​នាក់​បាន​ចូល​រួម​ពិព័រណ៍​សៀវភៅ​លើក​ទី៧ គិត​ត្រឹម​ល្ងាច​ថ្ងៃអាទិត្យ​នេះ ខណៈ​សៀវភៅ​យ៉ាង​តិច​១២​ម៉ឺន​ក្បាល​លក់​ចេញ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិព័រណ៍សៀ​ភៅ។ នេះបើតាម លោក ហុក សុទ្ធិ ប្រធាន​សមាគម​បណ្ណា​រក្ស និង​ឯក​សារ​វិទូ និងជា​នាយក​អង្គការ​ Sipar។ លោក ហុក សុទ្ធិ បាន​កត់​សម្គាល់​ថា ការ​កើន​ឡើង​នៃ​កំណើន​អ្នក​ចូល​រួម​លើស​ការ​រំពឹង​ទុក​បែប​នេះ ក៏​បាន​ជំរុញ​ឲ្យ​អ្នកនិពន្ធ​រីក​មុខ​រីក​មាត់​ដោយ​សារ​តែ​ការ​លក់​សៀវភៅ​ដាច់​ផង​ដែរ។ តាម​រយៈ​កំណើន​អ្នក​ទិញ​និងអ្នក​ចូល​រួម លោក ហុក សុទ្ធិ ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​និពន្ធ​ពង្រឹង​គុណភាព​នៃ​ទឹក​ដៃ​ផង​ដែរ។  

រូបភាព៖លោក ហុក សុទ្ធិ ដែល​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​វិទ្យុ​បារាំង​នៅ​ថ្ងៃ​អាទិត្យ​ទី​០៩​ខែ​ធ្នូ​ឆ្នាំ​២០១៨
រូបភាព៖លោក ហុក សុទ្ធិ ដែល​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​វិទ្យុ​បារាំង​នៅ​ថ្ងៃ​អាទិត្យ​ទី​០៩​ខែ​ធ្នូ​ឆ្នាំ​២០១៨ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ