បទយកការណ៍
ទេព វន្នី ៖ «ក្រោយចេញពន្ធធនាគារ ខ្ញុំឈប់តវ៉ា ងាកមកផ្ដល់ភាពកក់ក្ដៅក្នុងគ្រួសារម្ដង»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣៩
ជិត២សប្ដាហ៍ក្រោយការដោះលែងចេញពីពន្ធនាគារកាលពីថ្ងៃទី២០សីហា អ្នកស្រី ទេព វន្នី ដែលធ្លាប់ជាសកម្មជនដ៏លេចធ្លោ នៅក្នុងសំណុំរឿងដីធ្លី បានសម្រេចចិត្តឈប់តវ៉ា ។ ឈប់តវ៉ាដោយសារសំណុំរឿងដីធ្លី នៅតំបន់បឹងកក់ អ្នកស្រីទទួលស្គាល់ថា អាជ្ញាធរបានដោះស្រាយបញ្ចប់ហើយ ពោលគឺសល់តែពីរគ្រួសារទៀតទេ។ ដូច្នេះអ្នកស្រី នឹងប្រើប្រាស់ពេលវេលាទំនេរ ផ្ដល់ភាពកក់ក្ដៅក្នុងគ្រួសារ និងប្រកបរបរតិចតួចជាមួយម្ដាយជរា នៅផ្ទះ តាមលទ្ធភាពជាក់ស្ដែង។