បទយកការណ៍
កង្វះថាមពលអគ្គិសនី៖ ពលរដ្ឋស្នើរដ្ឋាភិបាល អន្តរាគមន៍ជួយបញ្ចុះតម្លៃម៉ាស៊ីនភ្លើង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣៥
ម៉ាស៊ីនភ្លើងបានដឹកចេញជាបន្តបន្ទាប់ពីក្រុមហ៊ុន ក្នុងគ្រាដែលការផ្គត់ផ្គង់ថាមពលអគ្គិសនីពីសំណាក់រដ្ឋាភិបាលជួបភាពខ្វះខាត។ តាមរយៈក្បាលមេក្រូវិទ្យុបារាំងអន្តរជាតិ ភាគច្រើននៃពលរដ្ឋដែលមកទិញម៉ាស៊ីនភ្លើង និយាយដូចគ្នាថា ការងារនិងមុខរបរពួកគេនៅទ្រឹងមួយកន្លែងបន្ទាប់ពី ថាមពលអគ្គិសនីជួបភាពរអាក់រអួលដូចរាល់ថ្ងៃនេះ។ ប៉ុន្តែយ៉ាងណាមិញពលរដ្ឋល្វីងមុខនឹងតម្លៃម៉ាស៊ីនដែលមានការឡើងថ្លៃធ្វេដង ។ ដូច រដ្ឋាភិបាលដែរ សុំការយោគយល់ពីពលរដ្ឋចំពោះកង្វះថាមពលអគ្គិសនី ពលរដ្ឋបានស្នើទៅរដ្ឋាភិបាលអន្តរាគមន៍ជួយបញ្ចុះតម្លៃម៉ាស៊ីនទៅតាមលទ្ធភាពជាក់ស្ដែង។