អានតួអត្ថបទ
កម្ពុជា

សហជីព​ត្រៀម​ខ្លួន​ជួប​ប្រជុំ​ត្រី​ភាគី​កំណត់​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៩​នៅ​ដើម​ខែ​ក្រោយ

កិច្ច​ប្រជុំ​ត្រី​ភាគី​ស្ដីពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បរមា​ឆ្នាំ​២០១៩ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៥ខែ​កញ្ញា​ខាង​មុខ​នេះ។ ហើយ​មុន​ជំនួប​ជា​លក្ខណៈ​ត្រី​ភាគី​ចាប់​ផ្ដើម​ក្រុម​សហជីព​ក៏ត្រៀម​ខ្លួន​ជួប​គ្នា​ដាច់​ដោយ​ឡែក​ផង​ដែរ ដើម្បី​ឈាន​ទៅ​កំណត់​តួលេខ​រួម។ 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងកម្មករ កម្មការិនី
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងកម្មករ កម្មការិនី @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះថា តាម​គម្រោង​កិច្ច​ប្រជុំ​ត្រី​ភាគី​ស្ដី​ពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បរមា​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី​៥​ខែ​កញ្ញា នឹង​មាន​ចូល​រួម​ពី​ភាគី​តំណាង​ឲ្យ​រដ្ឋាភិបាល​គឺ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ភាគី​និយោជក​តំណាង​ឲ្យ​ថៅកែ និង​ភាគី​សហ​ជីព​តំណា​ង​​ឲ្យ​កម្មករ-កម្មាការិនី។ ហើយ​ជំនួប​នៅ​ថ្ងៃ​ទី​៥​ខែ​កញ្ញា នឹង​ឈាន​ទៅ​ជជែក​ដល់​ការ​កំណត់​តួលេខ​រួម​តែ​ម្ដង។

បើ​តាម​លោក ប៉ាវ ស៊ីណា មុន​ជំនួប​ជា​លក្ខណៈ​ត្រី​ភាគី​ចាប់​ផ្ដើម គឺ​សហជីព និង​ដៃ​គូ​ពាក់ព័ន្ធ​ដែល​រួម​មាន អង្គ​ការ​ពលកម្ម​អន្តរជាតិ​ហៅ​កាត់ ILO កំពុង​បើក​វគ្គ​បណ្ដុះ​បណ្ដា​ល​​ស្ដី​ពី​ដំណើ​ការ​ចរចា​ប្រាក់​ឈ្នួល។ ទន្ទឹម​នឹង​នេះ ក្រុម​សហជីព​ក៏​គ្រោង​ជួប​គ្នា​ដាច់​ឡែក ដើម្បី​កំណត់​តួលេខ​រួម មុន​នឹង​យកតួ​លេខា​នោះ​ទៅ​ដាក់​លើក​តុ​ជជែក​ជា​លក្ខ​ណៈ​​ត្រី​ភាគី​។ ប៉ុន្តែ​យ៉ាង​ណា​មិញ លោក ប៉ាវ ស៊ីណា បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ថា ​បើ​កាល​​ណា​សហជីព​ជជែក​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា​លើ​តួលេខ​រួម​ជា​មុន​ទេ ការ​ចរចា​ជា​លក្ខណៈ​ត្រី​​ភាគី​អាច​នឹង​ជួប​ការ​លំបាក​។ ព្រោះ​តាម​បទ​ពិសោធ​កន្លង​មក ក្រុម​សហជីព​ធ្លាប់ជួប​ប្រទះ​បញ្ហា​ខ្វែង​គំនិត​គ្នា​លើ​តួលេខ​រួម​រួច​មក​ហើយ​។

សម្រាប់ លោក ប៉ាវ ស៊ីណា សហជីព​លោក​ចង់​បាន​ទំហំ​ប្រាក់​ខែ​គោល​២០០ដុល្លារក្នុង​មួយខែ សម្រាប់​កម្មករ​កម្មការិនី ដើម្បី​ឲ្យ​ពួក​គាត់​រស់​នៅ​បាន​សមរម្យ។ យ៉ាង​ណា​ក៏​ដោយ លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា សហជីព​លោក នឹង​ទាមទារ​ប្រាក់​ខែ​គោល ដោយ​ពិនិត្យ​មើល​លើ​ការ​បញ្ជា​ទិញ និង​លទ្ធ​ភាព​របស់​ថៅ​កែ​ដែរ។

គួររំឭកថា នៅ​២០១៨​នេះ ​កម្មករ​រោងចក្រ​កាត់ដេរ​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ ចំនួន​១៧០​ដុល្លារ​ក្នុង​១​ខែ។ បើ​​​បូករួម​នឹង​ប្រាក់​លើក​ទឹកចិត្ត​ផ្សេង​ៗ​ទៀត ​កម្មករ​មា្ន​ក់អាច​ទ​ទួលបានប្រាក់​ឈ្នួល​​ប្រហាក់​ប្រហែល​២០០​ដុល្លារ ​ក្នុង​មួយ​ខែ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ