អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ យ៉ង​សាំង​ កុមារ​ ត្រូវ​បាន​ជាប់​ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន​​

គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​បាន​ធ្វើ​​សមាជ​មួយនៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​ដើម្បី​ជ្រើស​​រើស​​បេក្ខជន​នាយក​រដ្ឋមន្រ្តី​​របស់​​គណ​បក្ស​នេះ។​ ជាលទ្ធផល ​លោកបណ្ឌិត​ យ៉ង​ សាំង​កុមារ​ ត្រូវ​បាន​​សមាជិក​បោះ​ឆ្នោត​​គាំទ្រ​ឲ្យ​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី​សម្រាប់​អាណត្តិ​ទី៦​ខាង​មុខ​។ ​

លោក យ៉ងសាំង កុមារ និងមេដឹកនាំគណបក្សប្រជាធបតេយ្យមូលដ្ឋានក្នុងពេលសមាជ
លោក យ៉ងសាំង កុមារ និងមេដឹកនាំគណបក្សប្រជាធបតេយ្យមូលដ្ឋានក្នុងពេលសមាជ @អ៊ឹង ប៊ុនថន
ផ្សាយពាណិជ្ជកម្ម

សំឡេងគាំទ្របេក្ខជនបណ្ឌិត យ៉ង សាំងកុមារ គឺ១២៧សំឡេងលើ១៤៦សំឡេងឆ្នោត។ នេះជាលទ្ធផលឈញនះដាច់ឆ្ងាយរបស់លោក យ៉ង សាំងកុមារ ខណៈដែលបេក្ខជន បណ្ឌិត សាម អ៊ិន ទទួលបានតែ១២សំឡេង និងបេក្ខជន ឃុន សាវឿន ទទួល​បាន​ចំនួន៧សំឡេង ដូចលេខរៀងគណបក្សនេះតែម្តង។

ភ្លាមៗក្រោយ​អង្គសមាជបោះឆ្នោតគាំទ្រឲ្យក្លាយជាបេក្ខជននាយករដ្ឋមន្រ្តីនោះ លោក យ៉ង សាំងកុមារ បានថ្លែងថា បើសិនគណបក្សលោកឈ្នះឆ្នោត នាយករដ្ឋមន្រ្តីនៃ​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនធ្វើឲ្យតំណាងកោត​ខ្លាចដូច​គណ​បក្សខ្លះ​នោះទេ។ មានន័យថា តំណាងរាស្ត្ររបស់គណបក្សថ្មីនេះ គឺមានអំណាច​ខ្លាំងជាង​នាយករដ្ឋមន្រ្តី។

សូមបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែល​ប្រកាសចូលរួម​ការបោះ​ឆ្នោត​នៅថ្ងៃ​ទី២៩ កក្កដា ២០១៨ ខាងមុខនេះ ត្រូវរងការរិះគន់ពីសំណាក់​មេដឹកនាំ​អតីត​គណ​បក្ស​សង្រ្គោះជាតិថា ការ​ចូលរួមនេះ​គ្រាន់តែ​កំដឆា​ក​នយោបាយ​ឲ្យ​គណបក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។ ប៉ុន្តែលោក យ៉ងសាំង កុមារ បានឆ្លើយថា គណបក្សរបស់លោក មានគោលនយោបាយ​ខុស​ប្លែក​ពីគណបក្សកាន់អំណាចបច្ចុប្បន្ន និង​មិន​រណប​គណ​បក្ស​ណាមួយឡើយ។ តែលោក​មិនហ៊ាន​ទស្សទាយថា គ.ប.ម នឹង​បាន​ឈ្នះ​អាសនៈ​ប៉ុន្មាន​នោះទេ។

សូមបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះទើប​តែបង្កើតឡើងកាលពី​ឆ្នាំ​២០១៦ ដែលបានចូលរួមបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ ដោយទទួល​បាន​សមាជិក​ក្រុម​ប្រឹក្សាមួយចំនួន ខណៈសមាសភាព​មេដឹក​នាំភា​គ​ច្រើន​គឺ​មក​ពី​អតីត​ប្រធាន​អង្គការ​សង្គមស៊ីវិល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ