ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/04 12h00 GMT
កម្ពុជា

បុរស​ម្នាក់​ធ្លាក់​ពី​លើ​គម្រប​កង់​យន្ត​ហោះ​ស្លាប់​នៅ​ខេត្ត​សៀម​រាប​

media ទិដ្ឋភាពព្រលានយន្ត​ហោះ​ខេត្ត​សៀម​រាប​កន្លង​ទៅ @សហការី

បុរស​ម្នាក់​ត្រូវ​បាន​ស្លាប់​ភ្លាមៗ​ បន្ទាប់​ពី​ធ្លាក់​ចេញ​ពី​គម្រប​កង់​យន្ត​ហោះ​ដែល​ហោះ​ចេញ​ពីព្រលាន​អន្តរជាតិ​ខេត្ត​សៀមរាប​កាលពី​ម្សិលមិញ​។​ បើ​តាម​សមត្ថ​កិច្ច​ ជន​រង​គ្រោះ​គឺ​ជា​ជន​ជាតិ​ខ្មែរ​ ដែល​លួច​ហែក​របង​ព្រលាន​យន្ត​ហោះ​ចូល​ទៅ​សំងំ​ដេក​នៅ​លើ​គម្រប​កង់​យន្ត​ហោះ​ ទើប​ក្រុម​សន្តិសុខ​អាកាស​យាន្ត​ដ្ឋាន​មិន​អាច​មើល​ឃើញ​ជា​មុន​។​

លោក ​ភឹង ​ចិន្តាវេទ​ ស្នង​ការ​រង​នគរបាល​ខេត្ត​សៀម​រាប​ទទួល​បន្ទុក​ផែន​ព្រហ្ម​ទណ្ឌ ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ថា​ ក្រោយ​ពីការ​ស៊ើប​អង្កេត និង​ត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​ អាច​សន្និដ្ឋាន​បាន​ថា ​ជន​រង​គ្រោះ​គឺ​ជា​មនុស្ស​វិកល​ចរិក​។​ តាម​លោក​ស្នង​ការរង​ដោយ​ឃើញតាម​រូប​ភាព​កាមេរ៉ា ​គឺ​បុរស​ជន​ជាតិ​ខ្មែរ​កម្ពស់​១,៦៨​ម៉ែត្រ​រូប​នេះ ​បាន​ហែក​របង​ព្រលាន​យន្ត​ហោះ​ខេត្ត​សៀមរាប​ចូល​ទៅនៅ​ម៉ោង​៥​និង​០៣​នាទី​ព្រឹកថ្ងៃ​ទី​៣១​ធ្នូ​។​ បន្ទាប់​មក​ជន​នោះ​បាន​ដើរ​ទៅ​រក​យន្តហោះ​មួយគ្រឿង​ប្រភេទ ស្កា​យ ​បន្ត​ដើរទៅ ប្រភេទ JC និង​ទៅកាន់​យន្ត​ហោះ​កើត​ហេតុ​ប្រភេទ ​ឡាន​ម៉ី។

​នៅ​ពេល​សួរ​ថា​ តើ​ខាង​ព្រលាន​យន្តហោះ​មាន​សន្តិសុខ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជាមុន​ មុន​ធ្វើ​ការ​ហោះ​ហើរ​ដែរទេ? លោក ភឹង ចិន្តាវេទ ស្នងការរង បានអះអាងថា មានការ​ត្រួត​ពិនិត្យ ​ប៉ុន្តែ​រក​មិន​ឃើញថាមាន​មនុស្ស​ព្រោះ​ជន​រងគ្រោះ​ទំនង​ដេក​ក្នុង​គម្រប​កង់​យន្តហោះ។ ហើយនៅ​ម៉ោង​១០​និង​២០​នាទី​ពេលយន្តហោះ​​ ហោះឡើងកម្ពស់​​ប្រហែល​៣០​ម៉ែត្រ ស្រាប់តែ​ឃើញ​មាន​មនុស្ស​ម្នាក់​ធ្លាក់​ពី​កង់​យន្តហោះ​ផ្នែក​ខាងក្រោយតែ​ម្តង។ នេះបើតាម​អ្វី​ដែល​លោក​បាន​សាកសួរ​សាក្សីដែល​បាន​ឃើញ​ហេតុ​ការ​ណ៍​នៅ​ចម្ងាយ​ប្រហែល​២០០មែត្រពីកន្លែង​កើត​ហេតុ។

ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល​នោះ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​ចេញ​ភ្លាម​ៗ​យក​ទៅ​តម្កល់​ទុក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដែល​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​នៅឡើយ​។ ​នេះបើ​តាម​សមត្ថកិច្ច​ដដែល​។

យ៉ាង​ណាក៏​ដោយ​យន្ត​ហោះ​នោះ ​មិន​បាន​ចុះ​ចត​ឡើយ​ គឺ​បន្ត​ហោះ​ទៅ​តាម​គោលដៅ​​បន្ត​ទៀត​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ