ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT
កម្ពុជា

ប្រ​ធាន​ក្រុម​ហ៊ុន​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលា​ការ​ថ្ងៃ​នេះ ​ពី​បទ​ឆ​បោក​ ក្រោម​រូប​ភាព​ទិញ​-​លក់​ដី​ធ្លី​

media បរុស​ ឈ្មោះ ឌឹម សួនណាត ជាប្រធានក្រុមហ៊ុន អ៊ីណា រីតា ឌីវេ លុប មែន @FreshNews

សមត្ថកិច្ច​សម្រេច​បញ្ជូន​បុរស​ម្នាក់​អាយុ​៣៦​ឆ្នាំ​​​ទៅ​កាន់​តុលា​ការ​ខេត្ត​សៀម​រាប​នៅ​ថ្ងៃ​សៅរ៍នេះ​ បន្ទាប់​ពី​ប្រធាន​ក្រុម​ហ៊ុន​ទិញ-លក់​ដីឡូតិ៍​រូប​នេះ ​ត្រូវ​បាន​ពលរដ្ឋ​ជាច្រើន​នាក់​ប្តឹង​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​។​ បើ​តាម​សមត្ថកិច្ច ​រូបភាព​នៃ​អំពើ​ឆបោក​នេះ ​គឺ​ជន​សង្ស័យ​បាន​ដើរ​តួនា​ទី​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍ ទៅ​លើ​វិស័យ​អចលន​ទ្រព្យ ​ដោយ​បបួល​ជន​រង​គ្រោះឲ្យ​ដាក់​លុយ​វិនិយោគ ​ហើយ​សន្យា​ទទួល​បាន​ភាគ​លាភ ឬ​ប្រាក់​ចំណេញ​ខ្ពស់​ប្រចាំ​ខែ​។

បុរស​ដែល​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​តុលា​ការ​ខេត្ត​សៀម​រាប​នោះ ​គឺ​ឈ្មោះ ​ឌឹម ​សួន​ណាត​ អាយុ​៣៦​ឆ្នាំ ​ដែល​មាន​ទីលំ​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​ ប៉ុន្តែ​ជន​សង្ស័យ ​ត្រូវ​បាន​សមត្ថ​កិច្ច​អះអាង​ថា​ បាន​ប្រព្រឹត្ត​បទ​ល្មើស​ផ្តើម​ចេញ​ពី​ខេត្ត​សៀម​រាប​ តាម​រយៈ ដើរ​តួនា​ទី​ជា​ម្ចាស់​គម្រោង​អភិ​វឌ្ឍន៍ ​ទៅលើ​វិស័យ​អចលន​ទ្រព្យ រួមមាន ពុះដីឡូតិ៍ ផ្ទះល្វែង និង​វីឡា​ជាដើម​។

ចំណាត់​ការ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​មាន​បណ្តឹង​របស់​ពលរដ្ឋ​ជា​ច្រើន​នាក់​ ដែល​ប្រធាន​ក្រុម​ហ៊ុន ​អ៊ីណា ​រីតា ឌីវេ លុប មែន។ ជា​បណ្តឹង​ដែល​ប្តឹង​ពី​បទឆបោក​ប្រាក់​ក្នុង​រូបភាព​ចូល​ហ៊ុន​រក​ស៊ី ដែល​ធ្វើឲ្យ​ជន​រងគ្រោះ​ម្នាក់​ៗ​ខ្លះ ​អស់​លុយ​រាប់​ពាន់ និង​ខ្លះ​រាប់​ម៉ឺន​ដុល្លារ ដែល​សរុប​ជា​ទឹក​ប្រាក់​គឺ​ខ្ទង់​រយ​លាន​ដុល្លារ​។ រូប​ភាព​ឆបោក​នេះ ជន​សង្ស័យបាន​ធ្វើ​កិច្ច​សន្យា​វិនិយោគ ជាមួយ​ជន​រង​គ្រោះ​ឲ្យ​ដាក់​លុយ​វិនិយោគ ដោយ​ទទួល​បាន​ភាគ​រយ​ខ្ពស់​ប្រចាំ​ខែ ​ដែល​គេ​ហៅថា​ភាគ​លាភ ឬ​ប្រាក់​ចំណេញ ​ប៉ុន្ដែ​ជន​រង​គ្រោះ​បាន​ទទួល​ប្រាក់​ចំណេញ​នេះ ​តែខែ​ដំបូង ឬ​ពីរ​ខែដំ​បូង ឬ​បីខែ​ដំបូង​តែ​ប៉ុណ្ណោះ។

គេកត់សំគាល់​ នេះមិន​មែន​ជាលើ​កទី​១​ទេ។​ ករណី​ក្រុម​ហ៊ុន​រក​ស៊ី​ឆបោក​ស្រដៀងគ្នានេះ​គឺបា​ន​កើត​ផងដែរ​កាលពី​ពេល​កន្លងទៅ។ ពលរដ្ឋ​ជាង ២០០០​នាក់​មក​ពី​គ្រប់​រាជធានី ខេត្ត ទាំង ២៥ បាន​​ក្រុមហ៊ុន EBC ទៅ​តុលាការ​ពី​បទ​ឆបោក​ប្រាក់​ពួក​គាត់​ជាង ៥០​លាន​ដុល្លារ។ ការ​ប្ដឹង​នេះ​ធ្វើ​ឡើង​បន្ទាប់​ក្រុមហ៊ុន EBC រក​ស៊ី​ដាក់​ទុន​វិនិយោគ​ជាមួយ​ពលរដ្ឋ ដើម្បី​ទទួល​បាន​ការប្រាក់​ ១០​ភាគ​រយ​ក្នុង​មួយ​ខែ។​ប៉ុន្តែ​នាពេល​បច្ចុប្បន្ន ការ​រកស៊ីដាក់​ប្រាក់​ក្រោម​រូប​ភាព​គម្រោង​ទិញ-លក់ អចលនៈទ្រព្យនេះ​បាននិង​កំពុង​តែ​កើត​ឡើង​ទូទាំងប្រទេស ដែល​ករណីមួយចំនួន​ត្រូវបាន​សមត្ថកិច្ច​អះអាងថា ធ្វើ​ឡើង​ក្រោម​រូប​ភាព​ឆបោកតែប៉ុណ្ណោះ។ សមត្ថកិច្ចបានអំពាវនាវ​ឲ្យ​ជនរងគ្រោះ​ដែល​ចាញ់​បោក​ក្រុម​ហ៊ុន ក្នុង​ការ​រកស៊ី​មុខ​របរ​បែប​នេះ ចេញ​មុខ​ដាក់​ពាក្យ​បណ្តឹង​ ប៉ុន្តែ​ជន​រង​គ្រោះ​ខ្លះទៀត​មិនហ៊ាន​ចេញមុខនៅឡើយ ដោយ​សារតែ​ភាព​អាម៉ាស ព្រោះចង់បាន​ចំណេញលឿនពេក។

បើតាមសមត្ថកិច្ច ករណីបុរស ឈ្មោះ ឌឹម សួនណាត ជាប្រធានក្រុម​ហ៊ុន អ៊ីណា រីតា ឌីវេ លុប មែន គឺមានមន្ដ្រីជាន់ខ្ពស់ នៅក្រសួងស្ថាប័នរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ជាអ្នកជាប់ពាក់ព័ន្ធ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ