ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT
general

សមត្ថកិច្ច​អះអាង​ថា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ការ​ពារ​សន្តិសុខ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

media  
ទិដ្ឋភាពពលរដ្ឋនៅពេលចូលឆ្នាំខ្មែរកន្លងទៅ @RFI

កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​​ក្រសួង​​មហាផ្ទៃ​អះអាងថា ​បាន​ត្រៀម​​ខ្លួន​រួច​ជា​​ស្រេច​​ហើយ​​ដើម្បី​​ការ​ពារ​​សន្តិសុខ​ នៅ​អំឡុង​ពេល​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​ ដែល​នឹង​ចូល​​មក​ដល់​​នៅ​ចុង​​សប្តាហ៍​នេះ​។ ​ការ​​ប្រកាស​ធានា​អះអាង​យ៉ាង​ដូច្នេះ​ ធ្វើ​​ឡើង​​បន្ទាប់ពី​លោក​​ប្រមុខ​រដ្ឋាភិបាល​​បាន​បង្ហើប​ថា ​មាន​មនុស្ស​មួយ​ក្រុម​​ប៉ុន​ប៉ង​​បង្ករ​សំឡេង​​ផ្ទុះ​ នៅ​ទីក្រុង​​ភ្នំពេញ ​និង​​ខេត្ត​សៀមរាប​ ជាទី​ដែល​លោក​​ទៅ​​ចូល​​រួម​​កម្ម​វិធី​អង្គរ​សង្រ្កាន្ត​។ ​

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បានអះអាងប្រាប់​វិទ្យុ​បារាំងអន្តរជាតិ RFI ថា កម្លាំងប៉ូលីសជំនាញរបស់ស្នងការនីមួយៗបានត្រៀម​ខ្លួន​ប្រចាំការ​រួចជាស្រេច​ហើយ ​ដើម្បី​ការពារ​សន្តិសុខ​ពេល​ចូលឆ្នាំខ្មែរនេះ ដោយមិនឲ្យមានការ​ឈប់​សម្រាក​នោះទេ។ ត្បិត​តែ​លោក​មិន​បានប្រាប់ពីចំនួន​ប៉ូលីសសរុបដែល​ត្រូវ​ដាក់​ពង្រាយក៏ដោយ តែលោក ខៀវ សុភ័គ អះអាង​ថា សមត្ថកិច្ចធានាបាន ១០០% ក្នុងការ​ការពារសន្តិសុខ​ ដោយ​មិន​ឲ្យមានការ​បំផ្ទុះ​សំឡេង​បង្ករ​ការ​ភ័យ​ក្លាច​ដល់​ប្រជាពលរដ្ឋឡើយ។

ការប្រកាសធានាអះអាងបែបនេះ គឺឆ្លើយតប​ទៅ​នឹង​​មនុស្សមួយក្រុម​ ដែល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ពួកគេប៉ុនប៉ង​ប​ង្ករ​សំឡេង​ផ្ទុះ​នៅទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀម​រាប ជាទីដែលលោក​​ទៅ​ចូល​រួម​កម្មវិធីអង្គរសង្រ្កាន្ត។

បើតាមសមត្ថកិច្ច ក្រុមដែលប៉ុនប៉ង​បង្ករការផ្ទុះគ្រប់បែកនោះ គឺជាក្រុម​របស់​លោក សម សារី ដែល​មានមូលដ្ឋាននៅក្រៅប្រទេស ដែល​មនុស្សមួយចំនួនរបស់ពួកនេះ​ត្រូវបាន​តុលាការ​កម្ពុជា​កាត់ទោសជាបន្តបន្ទាប់។

ជា​ការ​កត់​សម្គាល់ ជួន​ពេល​ជាមួយ​គ្នានេះ​ដែរ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា​បាន​ចេញ​ប្រកាសមួយ ប្រាប់​​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​មានការ​ប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​សុវត្ថិភាព ខណៈប្រមុខរដ្ឋាភិបាលកម្ពុជា បាន​បង្ហើបថា មានគេប៉ុនប៉ុង​បង្ករ​សំឡេង​ផ្ទុះនៅអំឡុង​បុណ្យចូលឆ្នាំខ្មែរនេះ។

ក៏ប៉ុន្តែអ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានសំដែងការសោក​ស្តាយ​ចំពោះ​​​ស្ថានទូតបរទេសមួយចំនួន ​ដែល​បារម្ភពីបញ្ហាសន្តិសុខនៅកម្ពុជា ដោយលោកថា ជាការ​មើលស្រាល​​ចំពោះ​ការធានាសន្តិសុខ​របស់​រដ្ឋាភិបាលកម្ពុជា។ ហើយថា​ពួកគេ​បាន​យក​បញ្ហានេះទៅ​ធ្វើជារឿងនយោបាយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ