ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/08 12h00 GMT
កម្ពុជា

បាតុករ​កើនឡើង​ខ្លាំង មេដឹកនាំ​សង្គ្រោះ​ជាតិ​និយាយ​ពី​រដ្ឋាភិបាល​ថ្មី

media  
លោក សម រង្ស៊ី និងលោក កឹម សុខា ដឹកនាំក្បួនមហាបាតុកម្ម នៅភ្នំពេញ នាថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៣។ RFI/Siv Channa

ចំនួន​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​កើនឡើង​យ៉ាងខ្លាំង នៅ​ថ្ងៃអាទិត្យ​ទី២២ធ្នូ​នេះ។ ពួកគេ​បាន​ចូលរួម​ដើរ​ហែ​ក្បួន ពីក្រោយ​លោក​សម រង្ស៊ី និង​លោក​ កឹម សុខា។ ចំនួន​អ្នកគាំទ្រ ដែល​កាន់តែ​បង្ហាញខ្លួន​នៅថ្ងៃនេះ បាន​លើកទឹកចិត្ត អោយ​លោក​សម រង្ស៊ី​និយាយ​អំពី​រដ្ឋាភិបាល​ថ្មី នៃ​គណបក្សសង្គ្រោះ​ជាតិ ដែល​កំពុង​ទាមទារអោយ​មាន​ការរៀប​ចំកា​របោះ​ឆ្នោត​ឡើងវិញ និង​ទាមទារ​អោយ​លោក ហ៊ុន សែន ចុះ​ចេញពី​តំណែង។ ការកើនឡើង​នៃ​កំលាំង​តវ៉ា​បានធ្វើអោយ​អ្នកតាមដានស្ថាន​ការ​នយោបាយ​ស្នើ​រក​ជំនួយ​ពី​ព្រះមហាក្សត្រ​ជាបន្ទាន់។

ម៉ោង២រសៀល​ក្បួន​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បានចាប់ផ្តើម​ពី​ចំនុច​ទីលាន​ប្រជាធិបតេយ្យ។ លោក​សម រង្ស៊ី និង​លោក កឹម សុខា ​បាន​ឈ​រ​នៅលើ​រថយន្ត Pick up ម៉ាក Ford របស់​អាមេរិក ដែល​អមដោយ​អង្គរក្ស​ជាច្រើន​នាក់។

ក្បួន​បានចេញ​បាន​បំពេញ​កំណាត់​មហាវិថី​ព្រះមុនីវង្ស ​មុខរា​ជាយ​ស្ម័យយាន ដល់​ចំនុច​ភ្លើងស្តុប​បូកគោ ​ក្នុង​ចំងាយ​ផ្លូវ​ប្រមាណ​៣គីឡូម៉ែត្រ។ មាន​អ្នក​ថ្មើរជើង មាន​ក្រុម​អ្នកជិះ​ម៉ូតូ និង​ម៉ូតូ​កង់។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាសថា បាតុករ​នៅ​រសៀល​ថ្ងៃអាទិត្យ​មាន​កន្លះលាន​នាក់ ខណៈ​មន្ត្រី​សាលា​រាជធានី​អះអាងថា មានតែ​ជាង​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ។

ក្បួន​នេះ គឺ​ការប្រមូលផ្តុំ​បាតុករ​ដ៏​សន្ធឹកសន្ធាប់ ឱ្យមកធ្វើ​បាតុកម្ម​ទាម​ទារ​ការបោះឆ្នោត​ឡើងវិញ និង​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន​ចុះចេញ​ពី​តំណែង។

 
លោក សម រង្ស៊ី៖ «ធ្វើ​សន្និសីទកាសែត​នៅលើ​ដំបូល​ឡាន។ ប៉ុន្តែ​ មិនមែន​ធម្មតា​ទេ នៅ​ជាមួយ​បាតុករ​កន្លះ​លាន​នាក់ កន្លះ​លាន​នាក់។ មាន​នរណា ដែល​ធ្វើ​សន្និសីទកាសែត​នៅ​ជាមួយ​បាតុករ​កន្លះ​លាន​នាក់? អត់​មាន​ទេ!»។

សព្វមួយដង លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ មក​ទីលាន​ប្រជាធិបតេយ្យ​នៅ​ម៉ោង​ប្រហែល​ប្រាំ​ល្ងាច។ នៅ​ថ្ងៃអាទិត្យ​នេះ ស្របពេល​ដែល​បុគ្គលិក​ក្រុមហ៊ុន មន្ត្រីរាជការ កម្មករ​រោងចក្រ​សម្រាក មេដឹកនាំ​បក្សប្រឆាំង​ទាំងពីរ​មក​លាន​ប្រជាធិបតេយ្យ​តាំងពី​ម៉ោង​ប្រហែល១១ព្រឹក ដើម្បី​ពង្រឹងស្មារតី​អ្នកគាំទ្រ​របស់ខ្លួន​ដែល​ត្រូវ​ចូលរួម​ដង្ហែ​បាតុកម្ម​នៅ ម៉ោង២រសៀល។ ជា​អាទិភាព គឺ​មន្ត្រីរាជការ​បច្ចុប្បន្ន។

លោក សម រង្ស៊ី៖ «ខ្ញុំ​ជាមួយ​ឯកឧត្តម កឹម សុខា សុំ​ធានា ថា​មិនឱ្យ​មន្ត្រីរាជការ​ណា​ម្នាក់ ដែល​ចេញមុខ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ចេញមុខ​ទាមទារ​ឱ្យមាន​ការផ្លាស់ប្តូរ មិនឱ្យ​មន្ត្រី​រាជការ​ណា​ម្នាក់​បាត់បង់​តំណែង​ទេ»។

ចំពោះ​អ្នកតាមដាន និង​វិភាគ​ព្រឹត្តិការណ៍​សង្គម​កម្ពុជា​វិញ ចំនួន​បាតុករ​ថ្ងៃនេះ​គឺជា​«ប្រវត្តិសាស្ត្រ»ថ្មី​មួយទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រឿង​បាតុកម្ម។ លោក កែម ឡី វាយតម្លៃថា ចំនួន​បាតុករ​នៅ​ថ្ងៃអាទិត្យ​នេះ​គឺ «ច្រើនជាង​ចំនួន​បាតុករ ដែល​ទៅ​ទទួល​លោក សម រង្ស៊ី ត្រឡប់​ពី​ប្រទេស​បារាំង​វិញ បន្ទាប់​ពី​ព្រះមហាក្សត្រ​បាន​លើកលែងទោស​គាត់​ទៅទៀត»។

អ្នកក្រុង​ភ្នំពេញ​ក៏បាន​ចេញ​ស្វាគមន៍​បាតុករ​ដែរ ទោះបីជា​លោក ឡុង ឌី​ម៉​ង់ បាន​អះអាងថា អ្នកដំណើរ ដែល​ស្ទះ​ជាប់​ក្នុង​ចរាចរណ៍ «ដ៏​គួរឱ្យ​ធុញទ្រាន់» ត្រូវបាន​គណបក្សប្រឆាំង​រាប់​ចូល​ថា​ជា បាតុករ​ក៏ដោយ។

សភាពការណ៍​នេះ​បាន​ជម្រុញ​ឱ្យ​លោក កែម ឡី អំពាវនាវ​ឱ្យ​ព្រះមហាក្សត្រ​កោះហៅ​គូ​ទំនាស់​ទៅ​ប្រជុំ​ដោះស្រាយ​បញ្ហា​ជាតិ​ជាបន្ទាន់ នៅ​ព្រះបរមរាជវាំង ដើម្បី​កុំឱ្យ​ស្ថានភាព​នៃ​ជម្លោះ​កាន់តែ​ដុនដាប។ អ្នកជំនាញ​ខាង​បញ្ហា​សង្គម​រូបនេះ​ទ​ទូច​បន្តថា នេះ​ជា​ឱកាស​ដែល​មេដឹកនាំ​នយោបាយ​នៃ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ បោះបង់​ភាព​មានៈ​ចង់​ចាញ់​ចង់​ឈ្នះ​ចោល ហើយ​ងាក​មក​គិត​គូរ​អំពី​កា​រប​ង្រួ​បង្រួម​ជាតិ​វិញ ទើប​ប្រសើរ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ