អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បក្ស​នយោបាយ​មិន​ចង់​ឲ្យ​អ្នក​គាំទ្រ​ភ្ជាប់​គណបក្ស​ទៅ​នឹង​លេខ​រៀង​ណាមួយ តែ​អ្នកវិភាគ​ថា មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទម្លាប់​នៃ​ការ​ហៅ​លេខ​រៀង​គណបក្ស​នយោបាយ ដែល​ខ្លួន​គាំទ្រ​នោះ​ត្រូវ​បាន លោកកឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ម្សិលមិញ​ស្នើ​ទៅ​អ្នក​គាំទ្រ​បញ្ឈប់​ហៅលេខ​៧​បន្ត​ទៀត។«៧»ជា​លេខ​រៀង​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​ការ​បោះឆ្នោតជាតិ​ឆ្នាំ​២០១៣។ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈរ​នៅ​លេខ​រៀង​ទី«៤» នៅក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ក៏​បាន​យល់​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ។ អ្នក​នាំ​ពាក្យគណបក្ស​ទាំង​ពីរ​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​គាំទ្ររ​បស់​ខ្លួន​ឲ្យ​សម្លឹង​មើល​គោលយោបាយ​គណបក្ស​ប្រសើរ​ជាង​ប្រជែង​គ្នា​យក​ឈ្នះ​ចាញ់​លើ​ការ​ហៅ​លេខ​រៀង​សម្គាល់។ ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ និង សង្គម​ស៊ីវិល​ថា ការ​ហៅ​លេខ​រៀង​គណបក្ស​នយោបាយជំនួស​ឲ្យ​ការ​ហៅ​ឈ្មោះ​ចំ វា​មិន​មែន​ជា​បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ។

លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ
លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ Faceboook
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ