ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
អ្នកវិភាគ និងគណបក្សកាន់អំណាចយល់ផ្ទុយគ្នា ចំពោះច្បាប់ថ្មីស្តីពីសញ្ជាតិ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១៤
សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិកំពុងស្ថិតក្នុងដៃព្រឹទ្ធសភា បន្ទាប់ពីរដ្ឋសភា បានអនុម័ត កាលពីថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៨ ។ សេចក្តីព្រាងច្បាប់ដែលប្រកាសជាការប្រញាប់នេះ ត្រូវបានអ្នកវិភាគចាត់ទុកថាធ្វើឡើងក្នុងហេតុផលនយោបាយបន្ទាប់ពីរំលាយគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែគណបក្សដែលចូលរួមអនុម័តសេចក្តីព្រាងច្បាប់នេះ បានអះអាងថា ច្បាប់ស្តីពីសញ្ជាតិនៅពេលនេះ មានលក្ខណៈតឹងរឹងជាងច្បាប់ចាស់ និងស្របតាមសភាពការណ៍ស្រុកទេសជាក់ស្តែង។