អានតួអត្ថបទ
បទសម្ភាស

លោកជី ទេរិទ្ធិ៖ កំណែ​ទម្រង់​លើ​វិស័យ​អប់រំ​ ការ​ប្រមូល​ពន្ធដារ​ និង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ ជា​កំណែ​ទម្រង់សំខាន់​ក្នុង​ឆ្នាំ២​០១៦

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​រាត្រី​នេះ ​គឺ​លោក ​ជី ទេ​រិទ្ធិ ​ជា​នាយក​កម្ម​វិធី​របស់​អង្គការ​មូល​និធិ​អាស៊ី​។ នៅ​ថ្ងៃ​នេះ ​អង្គការ​មូល​និធិ​អាស៊ី ​ក្រោម​គម្រោងគំ​និត​​ផ្តួ​ច​ផ្តើម​ចង​ក្រង​បញ្ជី​កំណែ​ទម្រង់ ​បាន​ប្រកាសបង្ហាញ​ការ​ស្រាវ​ជ្រាវ​របស់​ខ្លួន​ថា ​កម្ពុជា​មាន​កំណែ​ទម្រង់​៣សំខាន់​នៅ​ក្នុង​ចំណោម​ក្រសួង​ទាំង​១៧ នៅ​ឆ្នាំ២០១៦​នេះ​។ លោក​ជី ​ទេរិទ្ធិ ​វិញ​បាន​បន្ថែម​ថា ​កំណែ​ទម្រង់​សំខាន់​ទាំង​៣​នោះ​រួម​មាន​ វិស័យ​អប់រំ ការប្រមូល​ពន្ធដារ​ និង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត។​ លោក​​បញ្ជាក់​​ថា​​ ​នៅ​ឆ្នាំ២​០១៥ ក្រោយពី​ធ្វើ​ការ​ស្ទង់មតិ​មក​គេ​រកឃើញថា​ពល​រដ្ឋ​កម្ពុជាភា​គ​ច្រើន​មិន​ទទួលបា​នព័ត៌​មាន​ពី​ការ​ធ្វើ​កំណែទ​ម្រង់​របស់​រដ្ឋាភិបាល​ ដូច្នេះ​ទើ​ប​អង្គការ​របស់​លោក​ប្រមូល​ចង​ក្រង​បញ្ជី​កំណែ​ទម្រង់​ទាំ​ងនោះ​ដាក់​មួយ​កន្លែង​ ដើម្បីពលរដ្ឋ​​ងាយ​ស្រួលស្វែង​រក​ព័ត៌​មាន​ទាំង​នោះ។ ជាបន្តសូមស្តាប់បទសម្ភាសន៍រវាង សឿង ភារៈ និងលោក ជី ទេរិទ្ធិ  

លោក ជី ទេរិទ្ធិ ជានាយកកម្មវិធីរបស់អង្គការមូលនិធិអាស៊ី។
លោក ជី ទេរិទ្ធិ ជានាយកកម្មវិធីរបស់អង្គការមូលនិធិអាស៊ី។ @RFI/Chyterith
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ