បទសម្ភាស
លោក យឹម ស៊ីណន៖ បាតុកម្មនៅកូរ៉េ បាតុករ២៥០០នាក់ផ្តិតមេដៃឲ្យជប៉ុនដកថយពីការបោះឆ្នោតនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃអាទិត្យនេះ ពលករខ្មែរនិងអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិប្រហែល៥០០០នាក់នាំគ្នាធ្វើបាតុកម្មសុំឲ្យប្រទេសជប៉ុនដកខ្លួនថយពីការបោះឆ្នោតនៅកម្ពុជា។ នេះបើតាមអ្នករៀបចំបាតុកម្ម។ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់យើងរាត្រីនេះ គឺលោក យឹម ស៊ីណន ប្រធានចលនាយុវជនគណបក្សសង្រ្គោះជាតិប្រចាំកូរ៉េខាងត្បូង។ លោកកត់សំគាល់ថា បាតុកម្មលើកទី៥នេះ គឺតំណាងស្ថានទូតជប៉ុនប្រចាំកូរ៉េ បានចាត់តំណាង២រូប មកទទួលញត្តិពីបាតុករផ្ទាល់ដៃ ខណៈញត្តិដែលមានស្នាមមេដៃបាតុករ ២៥០០នាក់។