អានតួអត្ថបទ
បទសម្ភាស

លោក ហឿន សុភាព៖ ការ​ល្បាត​ព្រៃ​ឡង់​បាន​ទទួល​ការ​សហការ​ល្អ​ពី​អាជ្ញាធរ តែ​បទ​ល្មើស​មិន​ថយ​ចុះ​ទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​នា​រាត្រី​នេះ​គឺ លោក ហឿន សុភាព តំណាង​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ។ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ប្រជាសហគមន៍​ព្រៃឡង់​ទាំង​៤​ខេត្ត ទើប​តែ​បាន​បិទ​បញ្ចប់​ការ​ចុះ​ល្បាត​ព្រៃ​ឡង់​រយៈ​ពេល​៦​ថ្ងៃ​របស់​ខ្លួន។ ក្រុម​សហគមន៍​រឹប​អូស​បាន​រណារ​យន្ត និង​ឧបករណ៍​ល្មើស​ជា​ច្រើន​គ្រឿង​។ នៅ​ក្នុង​ការ​ចុះ​ល្បាត​លើក​នេះ លោក ហឿន សុភាព អះអាង​ថា ក្រុម​សហគមន៍​បាន​ទទួល​ការ​រួម​សហការ​យ៉ាង​ជិត​ស្និត​ពី​សំណាក់​​អាជ្ញាធរ​និងមន្ដ្រី​ក្រសួង​បរិស្ថាន​។ ប៉ុន្តែ​បទ​ល្មើស​ព្រៃ​ឈើ​និង​ធនធាន​ធម្មជាតិមិន​បាន​ថយ​ចុះ​ទេ​។ ត​ទៅ​នេះ​ជា​បទ​សម្ភាស​រវាង​អ៊ឹម រចនា និង​លោក ហឿន សុភាព​។ សូម​អញ្ជើញ​ស្ដាប់​៖      

លោក ហឿន សុភាព (រូបភាពខាងឆ្វេង) និង​ផុន សុភ័ក្រទទួល​រង្វាន់​ពី​Equator Initiative នៅ​រោង​ល្ខោន​Mogador កាលពីថ្ងៃ​ចន្ទ ទី ៧​ធ្នូ​២០១៥
លោក ហឿន សុភាព (រូបភាពខាងឆ្វេង) និង​ផុន សុភ័ក្រទទួល​រង្វាន់​ពី​Equator Initiative នៅ​រោង​ល្ខោន​Mogador កាលពីថ្ងៃ​ចន្ទ ទី ៧​ធ្នូ​២០១៥ ©Som Chanmony
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ