បទសម្ភាស
លោក សោម រតនា៖ អង្គរសង្ក្រាន្ត៤ថ្ងៃ ទាក់ទាញភ្ញៀវទេសចរបានប្រមាណ១,៨លាននាក់!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៤៩
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី១៣មេសា បានរំកិលមកដល់ទីបញ្ចប់ហើយ នៅរាត្រីថ្ងៃទី១៦មេសានេះ។ លោក សោម រតនា ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានប៉ាន់ប្រមាណថា នៅក្នុងរយៈពេល៤ថ្ងៃ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ចូលមកទស្សនាកម្សាន្តប្រមាណ១,៨លាននាក់។ សម្រាប់លោក សោម រតនា នេះគឺជាជោគជ័យរបស់ក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បើទោះបីជាមានបញ្ហាប្រឈមកើតឡើងខ្លះៗក៏ដោយ។