អានតួអត្ថបទ
បទសម្ភាស

លោក ​ឌឹម​ សុវណ្ណារុំ​៖ ​EU ​នឹង​ងាក​មក​ជួយ ​គជប ​វិញ ​បើ​ការ​សម្រេច​ចិត្ត​មិន​ឈរ​លើ​បញ្ហា​នយោបាយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំថ្ងៃ​​របស់​​វិទ្យុ​បារាំង​​អន្តរជាតិ ​RFI ​នៅ​​រាត្រី​​នេះ ​គឺ​​លោក ​ឌឹ​ម សុ​វណ្ណា​រុំ ​អ្នក​នាំ​​ពាក្យ​​​គណៈកម្មាធិការ​​ជាតិ​​រៀប​ចំ​​ការ​បោះឆ្នោត​​ហៅ​​កាត់​​ថា ​គជប​។ ​កម្ពុជា ​នឹង​​បញ្ជូន​​គណៈប្រតិភូ​​មួយ​ក្រុម ​ដោយ​មាន​​ការ​ចូលរួម​​ពី​​រដ្ឋលេខាធិការ​​ក្រសួង​ការបរទេស ​និង​​តំណាង​​​​គណៈ​កម្មាធិការ​​​ជាតិ​​​រៀបចំ​​ការ​បោះ​ឆ្នោត​ ដើម្បី​​​ចូលរួម​​​កិច្ច​ប្រជុំ​​គណៈ​កម្មាធិ​ការ​​​កម្ពុជា​​​និង​​​សហភាព​​អ៊ឺរ៉ុប ​​ដែល​​ធ្វើ​ឡើង​​នៅ​ឯ​​ទីក្រុង​​ប្រ៊ុ​ច​ហ្សែ​ល​ (Bruxelles) ​ប្រទេស​​ប៊ែ​ល​ស៊ិ​ក​ ចាប់ពី​​ថ្ងៃទី ​១២ ​ដល់​​ថ្ងៃទី ​១៤ ​ខែមីនា​​ខាង​មុខ​នេះ​។ ​ឆ្លៀត​​ក្នុង​​ឳ​កាស​​នោះ ​តំណាង​​​​ភាគី​​​​កម្ពុជា ​នឹង​​​ធ្វើ​សេចក្តី​ពន្យល់​មួយ​​ក្នុង​គោលបំណង​ដើម្បី​បញ្ចុះ​បញ្ចូល​​ឲ្យ​​តំណាង​​​សហភាព​​អឺរ៉ុប ​ងាក​​មក​ជួយ​​លើ​​ដំណើរ​​ការ​​​បោះឆ្នោត​​នៅ​​កម្ពុជា​​ឡើង​វិញ ​ខណៈ​ដែល ​​ភាគី​​កម្ពុជា ​ក៏​នឹង​មាន​​ការ​​ចុះហត្ថលេខា​​​លើ​​​អនុស្សារណៈ​យោគយល់​គ្នា​ (MOU) ​ជា​​មួយ​​​ប្រទេស​​រុស្ស៊ីផង​ ដើម្បី​​ផ្លាស់​ប្តូរ​បទពិសោធន៍​គ្នា​​លើ​​​ការ​​រៀបចំ​​ការ​បោះឆ្នោត​រ​វាង​ប្រទេស​​​ទាំង​ពីរ​។ 

លោក​ ឌឹម សុវណ្ណារុំ ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ហៅកាត់ថា ​គជប​។​
លោក​ ឌឹម សុវណ្ណារុំ ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ហៅកាត់ថា ​គជប​។​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ