អានតួអត្ថបទ
បទសម្ភាស

លោក​ ហាក់ ​សៀកលីម​៖ ​ដល់​ពេល​ហើយ ​ដែល​តុលាការ​ចាត់​វិធាន​ការ​ច្បាប់​លើ​តុលាការ​មហាជន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ហាក់ សៀក​លីម សមាជិក​​គណៈកម្មការ​ប្រតិបត្តិ​នៃ​សមាគម​សាលា​ត្រាជូ ជា​សមាគម​អ​ព្យា​ក្រឹត្យ​មួយ ដែល​​ត្រូវ​បាន​បង្កើតឡើង ដើម្បី​អភិវឌ្ឍ​វិស័យ​ច្បាប់​នៅ​កម្ពុជា។ ឆ្លើយតប​នឹង​សំណួរ​របស់​​វិទ្យុ​បារាំង​អន្តរជាតិ RFI ទាក់ទង​នឹង​ព្រឹត្តិការណ៍ កាលពី​ថ្ងៃទី១១មីនា ដែល​មហាជន​​បាន​វាយ​ដុំ​ទៅលើ​អ្នកបើកបរ​រថយន្ត​ម្នាក់ ស្ទើ​ស្លាប់​ស្ទើរ​ស់ ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ទីក្រុង​ភ្នំពេញ​នោះ លោក ហាក់ សៀក​លីម បាន​លើក​ឡើង​ថា ដល់ពេល​ហើយ ដែល​តុលាការ​ចាត់វិធានការ​ច្បាប់​លើ​តុលាការ​មហាជន។ បើតាម​អ្នក​ច្បាប់​រូបនេះ មហាជន​ដែល​នាំគ្នា ទៅ​វាយ​ដុំ​លើ​ជនសង្ស័យ​នៅតាម​ទីសាធារណៈ នឹង​ត្រូវ​​ប្រឈម​ទោស​ព្រហ្មទណ្ឌ ដែល​អាច​ជាប់ពន្ធនាគា​រ​រយៈពេល៥ឆ្នាំ។ 

លោក ​ហាក់​ សៀកលីម​ សមាជិក​គណៈកម្មការ​ប្រតិបត្តិ​នៃ​សមាគម​សាលា​ត្រាជូ​។​
លោក ​ហាក់​ សៀកលីម​ សមាជិក​គណៈកម្មការ​ប្រតិបត្តិ​នៃ​សមាគម​សាលា​ត្រាជូ​។​ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ