អានតួអត្ថបទ
បទសម្ភាស

លោក ​ប៉ែន លីណាត​៖ ​ករណី​ពុល​ថ្មី​មួយ​ទៀត​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ក្រចេះ ​តែ​មិន​មាន​អ្នក​ស្លាប់​ទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI ​នៅ​​រាត្រី​​នេះ ​គឺ​​លោក ​ប៉ែន ​លី​ណាត ​អភិបាល​​រង​​ខេត្ដ​​ក្រចេះ និ​ង​​ជា​​អ្នក​នាំ​ពាក្យ​។ ​ឆ្លើយតប​​នឹង​​សំណួរ​​របស់​​វិទ្យុ​​បារាំង​​អន្តរ​ជាតិ​​ RFI ​លោក​ ប៉ែន​ លី​ណាត ​បាន​​ឲ្យ​​ដឹង​ថា ​មាន​​ករណី​​ពុល​​ថ្មី​​មួយ​ទៀត ​បាន​កើត​​ឡើង​​នៅ​​ភូមិ​​ត្រពាំង​ទ្រាំង ​ដែល​មាន​​ចំងាយ​​ជាង​៤០​គីឡូម៉ែត្រ​​ពី​​ភូមិ​​ស្រែ​នន​ និង​ភូមិ​អាលច ​ឃុំ​​កន្ទួត ​ស្រុក​​ចិត្រ​បុរី ​ខេត្ត​ក្រចេះ​។ ​ករណី​​ពុល​​ដែល​​បាន​​បណ្តាល​​ឲ្យ​​មនុស្ស ​ក្មេង​​ចាស់ ​ប្រុស​​ស្រី ​សរុប​​ជាង​​៧០​នាក់ ​ចូល​​សម្រាក​​មណ្ឌល​​សុខភាព​​នេះ ​ត្រូវ​បាន​អាជ្ញាធរ​​​សន្និដ្ឋាន​​​ជា​​បឋម​​​ថា​ ​គឺ​​បណ្តាល​មក​ពី​​ពុល​​ចំណី​អា​ហារ​។ ​តែ​​យ៉ាង​ណា​ក៏​ដោ​យ ​ករណី​នេះ​ មិន​​បណ្តាល​​ឲ្យ​​ជន​រង​គ្រោះ​​ណា​​ម្នាក់​​ស្លាប់​បាត់​​បង់​ជីវិត​​នោះ​ទេ​។ 

លោក​ ប៉ែន លីណាត​ ​អភិបាលរង​ខេត្ដ​ក្រចេះ ​និង​ជា​អ្នក​នាំពាក្យ​។
លោក​ ប៉ែន លីណាត​ ​អភិបាលរង​ខេត្ដ​ក្រចេះ ​និង​ជា​អ្នក​នាំពាក្យ​។ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ